ថៃមិនទាន់ដោះលែងយោធិន! កម្ពុជាថាថៃបង្ហាញសកម្មភាពមិនគោរពសេចក្តីថ្លែងការណ៍រួមគួឡាឡាំពួ
ភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសកម្មភាពរបស់ភាគីថៃ ដែលត្រូវបានគេមើលឃើញថា មិនបានគោរពតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំថៃទាំងស៊ីវិល និងយោធា បានធ្វើការអត្ថាធិប្បាយជាបន្តបន្ទាប់ ដែលផ្ទុយពីកិច្ចព្រមព្រៀង។ លោក ប៉ែន បូណា បានបន្ថែមថា មន្ត្រីថ្នាក់ដឹកនាំថៃបានយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម…
