ស្ទឹងត្រែង៖ កម្មវិធីរត់ដើម្បីក្មេងស្រី និងទាំងអស់គ្នា កៀរគរអ្នកចូលរួមបានលើសការរំពឹងទុកដល់ទៅ ១៥០០នាក់ ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង៖ យុទ្ធនាការដ៏ផុសផុល «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងកិច្ចការនារី រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរអង្គភាពជុំវិញខេត្ត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ចំនួនអ្នកចូលរួមបានហក់ឡើងដល់ប្រមាណ ១.៥០០នាក់ ដែលជាតួលេខលើសពីការគ្រោងទុកដំបូងឆ្ងាយណាស់…
