កម្សាន្ត

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងបង្ហាញវិធានការរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នឹងបង្ហាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទិវាជាតិលើកទី៤ គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»។ ព្រឹត្តិការណ៍នេះនឹងរួមមានកម្មវិធីជាច្រើនដូចជា ពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពីបច្ចេកវិទ្យា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។ ពន្លារដ្ឋាភិបាល…

ឱកាសពិសេស! ខេត្តកណ្ដាលមានការងារជាង ១១,៨០០ កន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសពីឱកាសការងារជាង ១១,៨០០ កន្លែងនៅខេត្តកណ្ដាល ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការប្រកាសពីក្រសួងការងារ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ខេត្តកណ្ដាលមានឱកាសការងារសរុបចំនួន ១១,៨២៦ កន្លែង។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលជាផ្នែកសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តនេះ។ ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករត្រឡប់មកពីថៃ និងអ្នកស្វែងរកការងារអាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតបណ្ណការងាររបស់ក្រសួង…

កម្ពុជា-ចក្រភពអង់គ្លេស ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស…

ឱកាសមាសកាល់! ការងារ ២,៨៧៨ កន្លែង រង់ចាំអ្នកនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

រាជធានីភ្នំពេញ៖ យុវជន និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសមាសកាល់ហើយ! ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារដ៏ធំធេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

ទេព បូព្រឹក្ស ទឹកភ្នែកហូរសស្រាក់លើឆាក ដោយសារការចោទប្រកាន់ពីការយកសិល្បៈបុរាណធ្វើអាជីវកម្ម

តារាចម្រៀងដ៏ល្បីល្បាញ ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅលើឆាកតន្ត្រីធំមួយ នៅពីមុខទស្សនិកជនរាប់ពាន់នាក់ ដោយនាងបាននិយាយទាំងទឹកភ្នែកអំពីការបាក់ទឹកចិត្តដោយសារការចោទប្រកាន់ពីបុគ្គលមួយចំនួនថា យកទម្រង់សិល្បៈបុរាណមកធ្វើអាជីវកម្ម។ នាងបានលើកឡើងថា ការចោទប្រកាន់នេះធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង ព្រោះកន្លងមកនាងតែងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការនាំយកសិល្បៈបុរាណមកបង្ហាញអមជាមួយការសម្តែង ដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ។ “ខ្ញុំពិតជាមានរឿងច្រើន គឺព្យាយាមធ្វើអ្វីដូចតារាទូទៅ ប៉ុន្តែក្នុងវិស័យមួយនេះ តែងតែរងនូវពាក្យរិះគន់” នាងបាននិយាយដោយអារម្មណ៍ខ្លាំង។ ទេព បូព្រឹក្ស បានបន្ថែមថា នាងចាប់ផ្តើមទទួលការរិះគន់ខ្លាំងនៅពេលដែលនាងធ្វើច្រៀងជាលក្ខណៈសហសម័យដែលមានលាយបញ្ចូលគ្នារវាងសម័យនិងបុរាណ។…

រាជរដ្ឋាភិបាលដាក់អាទិភាពអភិវឌ្ឍមូលធនមនុស្ស ជំរុញការអប់រំគុណភាពខ្ពស់

ខេត្តកំពង់ធំ – រាជរដ្ឋាភិបាលកម្ពុជាបានដាក់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយសំដៅលើការអប់រំដែលមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ និងសីលធម៌គុណធម៌។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង មាន២ជាន់ ស្មើ១២បន្ទប់ និងអគារបណ្ណាល័យ១ខ្នង នៅវិទ្យាល័យជា ស៊ីម កំពង់ថ្ម ក្នុងឃុំបល្ល័ង្គ…

ស្រាបៀរថ្មី Greet Premium Lite ចេញផ្សាយដោយក្រុមហ៊ុនខ្មែរ ១០០% ជាមួយរសជាតិស្រាល អាល់កុលទាប

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ ១០០% ឈ្មោះ ឆេមពានគ្រុប បានចេញផ្សាយស្រាបៀរថ្មីមួយប្រភេទឈ្មោះ Greet Premium Lite ដែលមានរសជាតិស្រាល និងកម្រិតអាល់កុលទាបត្រឹមតែ ៣.៩% ប៉ុណ្ណោះ។ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងក្នុងឱកាសសម្ពោធផលិតផលថ្មីនេះថា៖…

ឯកឧត្តម ហេង សួរ លើកស្ទួយកម្មការិនីជា ‘វីរនារី’ ក្នុងពិធីបុណ្យស្ត្រីអន្តរជាតិ

រាជធានីភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យស្ត្រីអន្តរជាតិ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងជាសាធារណៈថា កម្មការិនីទាំងអស់គួរត្រូវបានចាត់ទុកជា “វីរនារី” ដោយសារការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ និងរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៥នៃទិវាអន្តរជាតិនារី ដែលរៀបចំដោយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នៅទីស្នាក់ការកណ្ដាល CCNU កាលពីថ្ងៃទី៨ ខែមីនា…

ជីប ម៉ុង ឧបត្ថម្ភសម្ភារពេទ្យ ១០០ គ្រឿង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យថ្មីៗចំនួន ១០០ គ្រឿង ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។ ការឧបត្ថម្ភនេះបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង…

អនុរដ្ឋលេខាធិការក្រសួងការងារជំរុញឱ្យបន្តគាំទ្រសហគ្រាសតូច-មធ្យម បង្កើតការងារដល់យុវជននិងអតីតពលករត្រឡប់ពីថៃ

បាត់ដំបង-កំពង់ធំ៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធនៃកម្មវិធី DEY III បន្តជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច-មធ្យម (SMEs) បន្ថែមទៀត ដើម្បីគាំទ្រការបង្កើតការងារក្នុងស្រុកដល់យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃ។ ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវអនុរដ្ឋលេខាធិការ រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច-មធ្យម…