កម្សាន្ត

ព្រះកាយ ច័ន្ទ ថ្លែងអំណរគុណដល់ស្ត្រីទូទាំងពិភពលោក ក្នុងទិវាសិទ្ធិនារី៨មីនា

រាជធានីភ្នំពេញ៖ តារាសម្តែងព្រះកាយ ច័ន្ទ បានចេញវីដេអូអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដោយនៅក្នុងនោះនាងបានថ្លែងអំណរគុណដល់ស្ត្រីទូទាំងពិភពលោក និងចាត់ទុកថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ការទទួលស្គាល់តម្លៃស្ត្រី។ នាងបានអរគុណដល់អ្នកម្តាយទូទាំងពិភពលោកដែលបានប្រឹងប្រែងលះបង់គ្រប់យ៉ាងសម្រាប់កូនៗ។ នាងបន្តថា សេចក្តីស្រឡាញ់របស់អ្នកម្តាយគឺធំធេង និងគ្មានព្រំដែន ហើយកម្លាំងទឹកចិត្តរបស់អ្នកម្តាយគឺធំមិនអាចវាស់វែងបាន។ អ្នកម្តាយគឺជាស្ត្រីដែលរឹងមាំបំផុត ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត គ្រប់យ៉ាងគឺដើម្បីសេចក្តីសុខរបស់កូនៗ។ នាងក៏បានអរគុណទៅកាន់ភរិយាគ្រប់រូបដែលបានលះបង់ និងជួយជ្រោមជ្រែងគ្រួសារ ធ្វើអោយផ្ទះក្លាយទៅជាទីកន្លែងដែលមានក្តីសុខ សុភមង្គល និងកក់ក្តៅ។…

ធនាគារកម្ពុជាសាធារណៈ បរិច្ចាគឈាមសង្គ្រោះជីវិត មានអ្នកចូលរួមជាង ១០០ នាក់

រាជធានីភ្នំពេញ – ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី បានរៀបចំយុទ្ធនាការបរិច្ចាគឈាមដ៏ធំធេងក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ជីវិត ផ្ដល់ក្ដីសង្ឃឹម” នៅទីស្នាក់ការកណ្ដាលរបស់ធនាគារ។ សកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងឱកាសប្រារព្ធទិវានារីអន្ដរជាតិ និងជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដើម្បីបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ធនាគារនៅឆ្នាំ២០២៦។ យុទ្ធនាការនេះបានទាក់ទាញការចូលរួមពីបុគ្គលិក អតិថិជន និងដៃគូជាង ១០០ នាក់។ លោក អុង…

តូយ៉ូតាបើកពិសេស! បើកបរសាកល្បងឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានប្រកាសរៀបចំការតាំងបង្ហាញរថយន្តពិសេសរយៈពេល ៣ថ្ងៃ នៅផ្សារទំនើបអ៉ីអនម៉លសែនសុខ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។ អតិថិជនទាំងអស់ដែលមកទស្សនាការតាំងបង្ហាញនេះនឹងទទួលបានបទពិសោធន៍ដ៏ល្អឯក ដោយអាចប៉ះផ្ទាល់ និងបើកបរសាកល្បងរថយន្តតូយ៉ូតាជាច្រើនម៉ូដែលដោយឥតគិតថ្លៃ រួមមាន៖ Veloz, Yaris Cross HEV, និង Raize។…

សាលាវិចិត្រសិល្បៈបើកហាត់រាំប្រជាប្រិយឥតគិតថ្លៃ ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈបានប្រកាសបើកការហាត់រាំចង្វាក់ប្រជាប្រិយខ្មែរជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមការប្រកាសលើបណ្តាញសង្គមពីសំណាក់លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ មន្ត្រីទទួលកិច្ចការងារផ្សព្វផ្សាយសាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងថា ការហាត់រាំនេះនឹងចាប់ផ្តើមរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១០:០០នាទីព្រឹក ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមីនា ឆ្នាំ២០២៦។ លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ បានបញ្ជាក់ថា ការបង្ហាត់បង្រៀនរាំនេះនឹងត្រូវបានធ្វើឡើងដោយលោកគ្រូ…

ទេព បូព្រឹក្ស ប្រកាសអាចបោះបង់ការសម្តែងអន្តរជាតិ បន្ទាប់ពីទទួលការរិះគន់

តារាចម្រៀងខ្មែរដ៏ល្បីល្បាញ ទេព បូព្រឹក្ស បានបង្ហាញពីការបាក់ទឹកចិត្តយ៉ាងខ្លាំង និងប្រកាសថា ការសម្តែងនាពេលខាងមុខនៅប្រទេសហ្វីលីពីនអាចជាឱកាសចុងក្រោយក្នុងការនាំយកសិល្បៈខ្មែរឡើងឆាកអន្តរជាតិ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីនាងទទួលការរិះគន់ពីបុគ្គលមួយចំនួនដែលចោទប្រកាន់ថា នាងយកសិល្បៈវប្បធម៌មកធ្វើជាអាជីវកម្ម។ ទោះបីជាមានការគាំទ្រពីស្វាមី លោក ជី ដេវីត និងអ្នកគាំទ្រជាច្រើនក៏ដោយ ក៏ទេព បូព្រឹក្ស នៅតែមានអារម្មណ៍ថាមិនទទួលបានចំពោះការចោទប្រកាន់នេះ។ នាងបានបង្ហាញតម្រុយថា នាងអាចនឹងបោះបង់ការងារសម្តែងអន្តរជាតិនេះចោល បន្ទាប់ពីការសម្តែងនៅហ្វីលីពីនដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ មេសា…

Sabay ទិញរោងភាពយន្តពី Major Cineplex បើកជំពូកថ្មីក្នុងវិស័យកម្សាន្តខ្មែរ

ភ្នំពេញ៖ វិស័យកម្សាន្តខ្មែរបានបើកទំព័រថ្មីយ៉ាងសំខាន់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលក្រុមហ៊ុន Sabay Digital Group បានទិញយកភាគហ៊ុនទាំងមូលរបស់រោងភាពយន្តពីក្រុមហ៊ុន Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group ប្រកាសដកការវិនិយោគចេញពីកម្ពុជា។ នេះជាការសម្រេចចិត្តយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំឱ្យប្រតិបត្តិការរោងភាពយន្តទាំង៦ទីតាំង និងប៊ូលីងត្រូវបានគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។…

កម្មកររោងចក្រស៊ីហាវ ២៩នាក់ សះស្បើយពេញវិញ ត្រឡប់ទៅផ្ទះដោយសុខសាន្ត

ភ្នំពេញ៖ កម្មករនិយោជិតចំនួន ២៩នាក់ នៃរោងចក្រស៊ីហាវ ហ៊ែនប៊ែក ឯ.ក ដែលមានទីតាំងនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានសះស្បើយពីជំងឺ និងត្រឡប់ទៅផ្ទះវិញហើយ។ ព័ត៌មាននេះត្រូវបានលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែមីនា ដោយថា…

ឱកាសការងារលើសពី ៣,០០០ កន្លែងនៅខេត្តជាប់សមុទ្រ រង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារលើសពី ៣,២៨១ កន្លែងនៅតាមខេត្តជាប់សមុទ្រ សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តទាំង៤ដែលមានឱកាសការងាររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មជាច្រើនប្រភេទ។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

ក្រសួងការងារព្រមានអំពីហានិភ័យកម្មករដួលសន្លប់ក្នុងរដូវក្តៅ ទាមទារឱ្យសហគ្រាសអនុវត្តវិធានការសុវត្ថិភាពជាបន្ទាន់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារជំរុញយ៉ាងខ្លាំងទៅកាន់ម្ចាស់ និងនាយកសហគ្រាសទាំងអស់ ឱ្យអនុវត្តវិធានការការពារសុវត្ថិភាពកម្មករនិយោជិតឱ្យបានតឹងរ៉ឹង ដើម្បីបង្ការការដួលសន្លប់ក្នុងរដូវក្តៅដែលកំពុងឈានចូលមកដល់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ថា៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះសុខភាពកម្មករនិយោជិត…

ភ្នំពេញមានការងារជិត ៣ម៉ឺនកន្លែងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជធានីភ្នំពេញមានឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៨,៣៦៤កន្លែង មកពី ៣៥៧សហគ្រាសផ្សេងគ្នា ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម…