ជីវិត និងសង្គម

អនុព័ន្ធយោធាបរទេស ១២ប្រទេស ទៅសួរសុខទុក្ខប្រជាជនភៀសសឹក ៥០០០នាក់ នៅវត្តកណ្តោល

ភ្នំពេញ – គណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ប្រទេស បានចុះសួរសុខទុក្ខប្រជាជនភៀសសឹកកម្ពុជាចំនួន ៥០០០នាក់ ដែលកំពុងរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសួរសុខទុក្ខនេះបានធ្វើឡើងនៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង…

មាត់ទន្លេកំពង់ចាមរីករាយដោយផ្កាចម្រុះ១០ម៉ឺនដើម ត្រៀមស្វាគមន៍ភ្ញៀវចូលឆ្នាំខ្មែរ

ខេត្តកំពង់ចាម៖ មាត់ទន្លេមេគង្គក្នុងក្រុងកំពង់ចាមកំពុងត្រូវបានធ្វើឱ្យស្រស់ស្អាតឡើងវិញដោយការដាំផ្កាចម្រុះពណ៌ចំនួន១០ម៉ឺនដើម ក្រោមការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់ថា ក្រោយពីទទួលបានការណែនាំពីអភិបាលខេត្ត សាលាក្រុងបានចាត់ចែងទិញពូជផ្កា៥ប្រភេទពីក្នុងស្រុក រួមមាន៖ ផ្កាឈូករ័ត្ន ផ្កាស្បៃរឿង ផ្ការីករាយ ផ្កាម៉ាំ និងផ្កាឡាត់។ “យើងបានរៀបចំប្រព័ន្ធទុយោទឹកស្រោចស្រពតាមបច្ចេកទេសត្រឹមត្រូវ…

ខ្យល់កន្ត្រាក់រលំផ្ទះជាង៦០ខ្នង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបានកើតឡើងនៅស្រុកឱរ៉ាល់ នៅពេលដែលភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋ។ សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា នៅវេលាម៉ោង១៣៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងឃុំសង្កែស្រទប ស្រុកឱរ៉ាល់ មានករណីខ្យល់កន្ត្រាក់និងភ្លៀងធ្លាក់ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣ភូមិ។ តាមរបាយការណ៍ពីសមត្ថកិច្ច ក្នុងភូមិតាម៉ិញ ឃុំសង្កែស្រទាប មានផ្ទះរលំ៣ខ្នង ដាច់សំយាបផ្ទះ២ខ្នង របើកដំបូលក្បឿង៣០ខ្នង រលំរោងការ១រោង និងផ្លាកគណបក្សនិងយីហោភេសជ្ជៈបូសស្ត្រង់រលំបាក់។…

អាវុធហត្ថភ្នំពេញចាប់ខ្លួនជនសង្ស័យលក់បារីអេឡិចត្រូនិចខុសច្បាប់ រកឃើញ៩១ប្រអប់

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងលក់ចែកចាយបារីអេឡិចត្រូនិចខុសច្បាប់ នៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដែលជនសង្ស័យត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីខុសច្បាប់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថបានបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅ នៅផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។…

អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលដោយមីស៊ីល មនុស្សរងរបួសក្នុងតំបន់ភាគកណ្តាល

យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា ប្រទេសនេះបានរងការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់នៅតំបន់ភាគកណ្តាល រួមមានទីក្រុងតែលអាវីផែនិងតំបន់ជុំវិញ។ យោធាអ៊ីស្រាអែលបានរាយការណ៍ថា កងកម្លាំងសង្គ្រោះបន្ទាន់ជាច្រើនកំពុងប្រតិបត្តិការនៅតំបន់ដែលរងផលប៉ះពាល់ ដោយមានការខូចខាតដល់ទ្រព្យសម្បត្តិនិងអគារជាច្រើនកន្លែង។ សេវារថយន្តសង្គ្រោះបន្ទាន់ម៉ាហ្គេនដាវីដអាដូម (MDA) បានបញ្ជាក់ថា បានព្យាបាលមនុស្សយ៉ាងហោចណាស់៣នាក់ដែលរងរបួសស្រាល ហើយបានដឹកជញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យសម្រាប់ការព្យាបាលបន្ថែម។ ប៉ូលិសអ៊ីស្រាអែលបានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យរក្សាឱ្យឆ្ងាយពីតំបន់ដែលរងផលប៉ះពាល់ និងជួយរាយការណ៍អំពីបំណែកគ្រាប់មីស៊ីលណាមួយដែលអាចឃើញ។ អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតពីប្រភពនិងប្រភេទមីស៊ីលដែលបានប្រើក្នុងការវាយប្រហារនេះ។ ការវាយប្រហារនេះកើតឡើងនៅពេលដែលតំណាងអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងជជែកគ្នាលើបញ្ហាសន្តិសុខតាមរយៈអន្តរកាលី។ អ្នកវិភាគសន្តិសុខបានចាត់ទុកការវាយប្រហារនេះថាជាការកើនឡើងនៃភាពតានតឹងក្នុងតំបន់។…

កម្ពុជា-សហភាពអឺរ៉ុប រៀបចំប្រជុំគណៈកម្មការចម្រុះលើកទី១៣ នៅចុងខែមីនា

ភ្នំពេញ – កម្ពុជានឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅចុងខែមីនាខាងមុខនេះ នៅរាជធានីភ្នំពេញ។ ការរៀបចំកិច្ចប្រជុំនេះត្រូវបានពិភាក្សាក្នុងជំនួបការងាររវាងឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប…

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកទឹកជូនជនភៀសសឹកដែលកំពុងជួបការខ្វះខាត

ខេត្តបន្ទាយមានជ័យ៖ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យកម្លាំងនគរបាលដឹកទឹកចុះចែកជូនជនភៀសសឹកដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់។ នៅរសៀលថ្ងៃអង្គារ៍ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ រួមជាមួយលោកវរសេនីយ៍ទោ វឹក…

ភ្នំពេញបិទផ្លូវជាបណ្ដោះអាសន្នសម្រាប់កម្មវិធីដើរដើម្បីសន្តិភាព ថ្ងៃទី១៨ ធ្នូ

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានជំរុញឱ្យប្រជាពលរដ្ឋយោគយល់ចំពោះការបិទផ្លូវជាបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឱ្យកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ប្រព្រឹត្តទៅដោយសុវត្ថិភាពនិងរលូន។ កម្មវិធីនេះនឹងរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀល ដោយមានគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាព និងជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងប្រទេសថៃ។ អាជ្ញាធរនឹងបិទចរាចរណ៍ជាបណ្ដោះអាសន្នតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ…

គម្រោង EMS បង្កើតឱកាសថ្មីៗ ពង្រឹងទីផ្សារកសិករខ្នាតតូច ទទួលបានជោគជ័យលើសគោលដៅ

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (EMS) ដោយជោគជ័យ។ ក្នុងដំណើរបេសកកម្មពីថ្ងៃទី១ ដល់១២ ខែធ្នូ ២០២៥ ក្រុមការងារបានធ្វើការត្រួតពិនិត្យវឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្តគោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃសម្រាប់កសិករខ្នាតតូចនៅកម្ពុជា។ លោកអេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង…

ផែនការសន្តិភាពអ៊ុយក្រែនជិតសម្រេច រុស្ស៊ីនឹងទទួលសំណើឆាប់ៗនេះ

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានប្រកាសថា ផែនការសន្តិភាពដែលកំពុងចរចារវាងមន្ត្រីអាមេរិក អាចនឹងសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត មុននឹងផ្ញើទៅឱ្យរុស្ស៊ីពិនិត្យមើល។ លោកបន្តថា ក្រោយពីរុស្ស៊ីទទួលសំណើ អាចនឹងមានកិច្ចប្រជុំនៅអាមេរិកនាចុងសប្ដាហ៍ក្រោយ។ សេចក្ដីព្រាងផែនការសន្តិភាពនេះត្រូវបានពិភាក្សាជាមួយអាមេរិកនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែលោកក៏សម្ដែងការប្រុងប្រយ័ត្នថា ចំណុចសំខាន់ៗមួយចំនួនមិនទាន់ដោះស្រាយចេញនៅឡើយទេ ជាពិសេសតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការសម្របសម្រួលបញ្ហាអ៊ុយក្រែនហាក់ដូចជាបានផលជាបណ្ដើរៗហើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា រុស្ស៊ីចង់បានកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈស៊ីជម្រៅ មិនមែនគ្រាន់តែជាបទឈប់បាញ់ធម្មតាៗប៉ុណ្ណោះទេ។…