ក្រុងបាវិតចាប់ផ្តើមសាងសង់ប្រព័ន្ធលូទឹកកខ្វក់ថ្មី ដោយមានការគាំទ្រពី ADB
ខេត្តស្វាយរៀង – រដ្ឋបាលក្រុងបាវិតបានប្រកាសចាប់ផ្តើមគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំមួយ ដោយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ (Livable Cities Investment Project) ដែលគោលបំណងដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត និងបង្កើនសុខុមាលភាពដល់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនប៉េជើង អឺបិន ខនស្ត្រាក់ សិនគ្រុប ខូអិលធីឌី នឹងអនុវត្តការងារចុះកាយដីរៀបចំប្រព័ន្ធលូទឹកកខ្វក់តាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវផ្សេងៗទៀតក្នុងសង្កាត់បាវិត…
