ព័ត៌មានជាតិ

រៀបចំរួចរាល់! បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង បានធ្វើកិច្ចប្រជុំពិសេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីអភិបាលខេត្តក្រចេះ លោក វ៉ា ថន…

នគរបាលស្វាយរៀងប្រតិបត្តិការបង្ក្រាបក្រុមឆបោកអនឡាញ ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតឧបករណ៍បច្ចេកវិទ្យាជាច្រើន

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ លោកឧត្តមសេនីយ៍ទោ…

អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ក្រោយរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ការណែនាំនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦…

រថយន្ត Toyota Prius បុកឡើងឃឿនសួនពុះ និងបង្គោលសញ្ញាចរាចរណ៍ សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៥នាទី រថយន្ត Toyota Prius មួយគ្រឿងបានបើកបុកឡើងឃឿនសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខមន្ទីរពេទ្យសែនជ័យ តាមបណ្ដោយផ្លូវណត ប៊្រីដ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Toyota…

កម្មករទទួលបានប្រាក់សោហ៊ុយបន្ថែម ២,៥០ដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបន្ថែមចំនួន ២,៥០ដុល្លារអាម៉េរិកក្នុងមួយខែ ដល់កម្មករនិយោជិត ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ មីនា ២០២៦ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករ ដោយសារវិបត្តិប្រេងឥន្ធនៈជាសកល។ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណដល់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈ។ ប្រាក់សោហ៊ុយបន្ថែមនេះនឹងត្រូវផ្តល់ជាលក្ខណៈបណ្តោះអាសន្ន…

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scam បោកប្រាស់ប្រជាជនបង់ក្លាដេស ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅបុរីពិភពថ្មីផ្សារដីហុយ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ៦នាក់ ដោយមានម្នាក់គ្មានលិខិតឆ្លងដែន។សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន កុំព្យូទ័រ…

ផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ជិតបញ្ចប់៩០% នាំមកនូវការអភិវឌ្ឍថ្មីដល់ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។ ដោយគម្រោងសាងសង់…

តម្លៃប្រេងសាំងវៀតណាមហក់ខ្ពស់ជាង៥០% ប៉ះពាល់ដល់ប្រទេសអាស៊ាន

រាជធានីហាណូី – តម្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនឡើងខ្លាំងក្លានៅថ្ងៃសុក្រទី២០ មីនា ២០២៦ បន្ទាប់ពីរដ្ឋាភិបាលប្រកាសដំឡើងតម្លៃយប់ថ្ងៃព្រហស្បតិ៍ ដោយសារការភ័យព្រួយពីការខ្វះខាតប្រេងនិងឧស្ម័នដោយសារសង្រ្គាមមជ្ឈិមបូព៌ា។ ការដំឡើងតម្លៃនេះធ្វើឱ្យតម្លៃប្រេងសាំងធម្មតាកើនឡើង២០% ដល់៣០,៦៩០ដុង (ប្រហែល១.២០ដុល្លារ/លីត្រ) ខណៈប្រេងម៉ាស៊ូតកើនឡើងជិត៣៤% ដល់៣៣,៤២០ដុង។ នេះជាការកើនឡើងជាង៥០% សម្រាប់សាំង និងជាង៧០% សម្រាប់ម៉ាស៊ូត ចាប់តាំងពីជម្លោះផ្ទុះឡើងចុងខែកុម្ភៈ។ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការហក់ឡើងខ្ពស់នៃតម្លៃប្រេងម៉ាស៊ូត ក្រោយការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៉ីរ៉ង់ និងរដ្ឋឈូងសមុទ្រអារ៉ាប់។…

បង្ក្រាបជួញដូរគ្រឿងញៀន៣នាក់នៅអង្គស្នួល បន្ទាប់ពីមហាជនរាយការណ៍តាមកម្មវិធី NoDrug

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការបង្ក្រាបជួញដូរគ្រឿងញៀនយ៉ាងទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ នៅភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ បន្ទាប់ពីមហាជនបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ថុន ផានិត (ហៅចិន) អាយុ២៨ឆ្នាំ,…

គ្រោះថ្នាក់ផ្លូវជាតិលេខ៣១៖ ប្តីស្លាប់ ប្រពន្ធរងរបួសធ្ងន់ ក្រោយពីរថយន្តធុនធំបុកម៉ូតូ

ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើផ្លូវជាតិលេខ៣១ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ដោយបណ្តាលឱ្យបុរសម្នាក់ដែលជាប្តីបានស្លាប់នៅនឹងកន្លែង និងស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ១១:៣០នាទីព្រឹក នៅពេលដែលប្តីប្រពន្ធទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំបុកពេញទំហឹង។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ កែប ធឹម អាយុ ៦៨ឆ្នាំ…