ជប៉ុន-ចិន ចោទគ្នាទៅមក ក្រោយយន្តហោះចម្បាំងចិនតម្រង់រ៉ាដាទៅកាន់យន្តហោះកងកម្លាំងជប៉ុន
ភ្នំពេញ – អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Kihara Minoru បានឆ្លើយតបតនឹងការអះអាងរបស់ប្រទេសចិនថា ការតម្រង់រ៉ាដាសកម្មក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ គឺជាវិធានការធម្មតាដើម្បីធានាសុវត្ថិភាពហោះហើរតែប៉ុណ្ណោះ។ ដោយយោងទៅតាមសារព័ត៌មាន NHK ក្រសួងការពារជាតិជប៉ុនបានបញ្ចាក់ថា យន្តហោះចម្បាំងចិនមួយគ្រឿងបានតម្រង់រ៉ាដារបស់ខ្លួនទៅកាន់យន្តហោះកងកម្លាំងការពារដែនអាកាសជប៉ុន ASDF នៅក្នុងដែនទឹកអន្តរជាតិភាគអាគ្នេយ៍ នៃកោះអូគីណាវ៉ាកាលពីថ្ងៃសៅរ៍។ ទីក្រុងប៉េកាំងក៏បានធ្វើការអះអាងប្រឆាំងវិញថា យន្តហោះជប៉ុនឯណោះទេដែលបានចូលទៅជិតតំបន់ហ្វឹកហាត់ដែនអាកាស និងតំបន់សមុទ្ររបស់កងទ័ពជើងទឹកចិនដោយគ្មានការអនុញ្ញាត ហើយថែមទាំងរំខានដល់សកម្មភាពហ្វឹកហាត់របស់កងទ័ពខ្លួន។…
