តៃវ៉ាន់៖ ប្រកាសអាសន្នជម្លៀសពលរដ្ឋជាង ៣ពាន់នាក់ ក្រោយព្យុះទីហ្វុង Fung-wong នាំមកនូវហានិភ័យបាក់ដី
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានប្រកាសពីស្ថានភាពអាសន្ននៃការបាក់ដី និងបានធ្វើការជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្យុះទីហ្វុង Fung-wong។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន The Strait Times។ តំបន់ដែលស្ថិតនៅក្រោមការគំរាមកំហែងខ្ពស់ដោយគ្រោះធម្មជាតិនេះ គឺទីក្រុង Kaohsiung ដែលស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់…
