សន្តិសុខសង្គម

អាជ្ញាធរបង្ក្រាបក្មេងទំនើង៧៧នាក់ក្នុង១សប្តាហ៍ បញ្ជូនតុលាការទទួលទោស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ៧៧ នាក់ក្នុងរយៈពេល ១ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមីនា ឆ្នាំ២០២៦ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះរួមមានការឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា កំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង។…

កម្លាំងអាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន រកឃើញម្សៅក្រាមជាង១៦១ក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចុះប្រតិបត្តិការបង្ក្រាបជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ និងរកឃើញវត្ថុតាងសំខាន់ៗជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់។ កម្លាំងជំនាញបានសហការជាមួយកងរាជអាវុធហត្ថស្រុកបូរីជលសារ និងស្រុកគិរីវង់។…

សមត្ថកិច្ចព្រះសីហនុឃាត់ខ្លួនជនបរទេស១៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ហន់ ដោយឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ (Scam Online) និងស្នាក់នៅខុសច្បាប់នៅលើទីតាំងបឹងហ្គាឡូ គីម ឈី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា…

ចុះបង្ក្រាបទីតាំង Scams Online នៅបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ ៦៥ នាក់

កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅអគារ Golden One ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥ នាក់ ក្នុងនោះមានជនជាតិចិន ៨…

អភិបាលខណ្ឌ៧មករា បញ្ជាក់សមត្ថកិច្ចទាំង៨សង្កាត់ រួមដៃបោសសម្អាតក្មេងទំនើង

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឲ្យចៅសង្កាត់ទាំង៨ រួមសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បោសសម្អាតបញ្ហាក្មេងទំនើងដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសង្គម នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាក់ទូក។ លោក ថេង សុថុល…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីគប់ថ្មធ្វើរបួសអ្នកផ្សេង

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៦នាក់ និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រុមក្មេងទំនើងចំនួន៩នាក់ ប្រើម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។ កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅទីនោះបានចុះអន្តរាគមន៍ភ្លាម និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់…

អាជ្ញាធរចុះត្រួតពិនិត្យទីតាំង ១៣៤កន្លែង ក្នុងភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ជាង ៥០០នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន ១៣៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកអភិបាលរងរាជធានីភ្នំពេញ ៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានី និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះបានត្រួតពិនិត្យលើជនបរទេសសរុប ៥៩៨នាក់ (ស្រី ១៦៧នាក់)…

អគ្គិភ័យឆេះរោងចម្រាញ់ប្រេងខ្មៅខណ្ឌឬស្សីកែវ ខូចខាតសម្ភារៈរាប់លានរៀល

ភ្នំពេញ៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅ និងរោងជួសជុលគ្រឿងចក្រនៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង។ ករណីអគ្គិភ័យនេះបានកើតឡើងនៅម៉ោង១០យប់ តាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ក្រោយមកក៏ឃើញអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅ។ បុគ្គលិកបានព្យាយាមប្រើទុយោទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារប្រេងច្រើនពេក មិនអាចគ្រប់គ្រងបាន ទើបត្រូវទាក់ទងសមត្ថកិច្ចពន្លត់អគ្គិភ័យមកជួយ។ ក្នុងករណីនេះ បានខូចខាតរោងចម្រាញ់ប្រេងខ្មៅ១ រោងជួសជុលគ្រឿងចក្រ១…

អាជ្ញាធរសៀមរាបបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង រឹបអូសម៉ាស៊ីនរាប់រយគ្រឿង

កាលពីថ្ងៃទី៤ មីនា ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង និងឡដុតធ្យូង១កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។ លោកបានបញ្ជាក់ថា ទោះបីអាជ្ញាធរបានណែនាំឲ្យបញ្ឈប់សកម្មភាពពីមុនក៏ដោយ ក៏ម្ចាស់អាជីវកម្មនៅតែបន្តធ្វើការខុសច្បាប់ដដែល។ ដូច្នេះក្រុមការងារត្រូវអនុវត្តតាមផ្លូវច្បាប់ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរឹបអូសឧបករណ៍ជាច្រើនរួមមាន៖ ម៉ាស៊ីនតាប៤គ្រឿង ម៉ាស៊ីនវាល៣គ្រឿង…

ភ្នំពេញចាប់ជនបរទេស៩៩នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ ក្នុងប្រតិបត្តិការបង្ក្រាបពិសេស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបពិសេស នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញជនបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសអនឡាញ នៅទីតាំង២កន្លែងក្នុងរាជធានី។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា និងកម្លាំងពីខណ្ឌជ្រោយចង្វារ…