បុរសស្ទាត់ភាសាចិនត្រូវបានឃាត់ខ្លួនករណីរៀបចំតវ៉ាបិទផ្លូវមុខធនាគារជាតិ

បុរសស្ទាត់ភាសាចិនត្រូវបានឃាត់ខ្លួនករណីរៀបចំតវ៉ាបិទផ្លូវមុខធនាគារជាតិ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនបុរសម្នាក់ដែលជាមេក្លោងរៀបចំ និងដឹកនាំការតវ៉ារហូតបិទផ្លូវសាធារណៈនៅមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huione Pay ។

ឃាត់ខ្លួនបុរស

ការប្រមូលផ្តុំគ្នាតវ៉ានេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីទាំងជនជាតិចិន និងខ្មែរ ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ និងមានអ្នករបួសទាំងសងខាង។

ការតវ៉ាបិទផ្លូវ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនបុរសជនជាតិខ្មែរឈ្មោះ សួន សុវណ្ណឆ័យ ដែលចេះភាសាចិនយ៉ាងស្ទាត់ និងជាអ្នករៀបចំផែនការ និងដឹកនាំការតវ៉ានេះ។

សមត្ថកិច្ច

គួរបញ្ជាក់ថា ក្នុងចំណោមកម្មករ និងអ្នកចូលរួមតវ៉ាជាច្រើននាក់ ពួកគេភាគច្រើនមិនបានដឹងថាមានអ្នកនៅពីក្រោយការរៀបចំនេះទេ។

ការឃាត់ខ្លួន

បច្ចុប្បន្ន បុរសរូបនេះកំពុងត្រូវបានឃាត់ខ្លួន និងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នគរបាលរាជធានីភ្នំពេញ

សូមបញ្ជាក់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ លើកលែងតែប្រើសិទ្ធិរំលោភលើសិទ្ធិអ្នកដទៃ។

ធនាគារជាតិកម្ពុជា

ដោយ៖ សិលា

administrator

Related Articles