ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកបាណន់ ឃាត់ខ្លួន០៤នាក់ ដកហូតវត្ថុតាងមួយចំនួន

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកបាណន់ ឃាត់ខ្លួន០៤នាក់ ដកហូតវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់មួយករណី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

រូបភាពពីកន្លែងកើតហេតុ

ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងការសម្របសម្រួលពីលោកប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម បានល្បាតបង្ក្រាបបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖

  • ឈ្មោះ ហ៊ួត សីលា ហៅ ខ្លា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់
  • ឈ្មោះ ហន ហាន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់
  • ឈ្មោះ យ៉ត រ៉ន ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់
  • ឈ្មោះ ណែម សុខា ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកំពង់ម្កាក់ ឃុំឃ្លាំងមាស ស្រុកបរវេល

រូបភាពវត្ថុតាង

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ថង់ (មិនទាន់ថ្លឹងទម្ងន់) សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)។

រូបភាពសមត្ថកិច្ចកំពុងបំពេញភារកិច្ច

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាណន់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

administrator

Related Articles