បទបញ្ជា ឯកឧត្ដម ឃួង ស្រេង: ចៅសង្កាត់ និងប្រធានភូមិ ត្រូវតាមដានឡានដឹកខ្សាច់-ដី បើខូចផ្លូវ ត្រូវជួសជុល និងសម្អាតជាបន្ទាន់!
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា៖ ប្រធានភូមិ បើចង់បំរើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផង ថាតើ យើងទៅបំរើពួកគាត់យ៉ាងម៉េចកើត។បន្ថែមពីនេះប្រធានភូមិ និងលោកចៅសង្កាត់ត្រូវពិនិត្យជាប្រចាំនិងមានវិធានការ ចំពោះឡានដឹកខ្សាច់ ដឹកដី។ យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវត្រូវតែលាងសំអាតសងវិញ។ ការលើកឡើងខាងលើរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង…
