សកម្មភាពសប្បុរសធម៌៖ មិត្តហ្វូនផ្តល់ជំនួយដល់គ្រួសារក្រីក្ររាប់ពាន់នាក់នៅតំបន់ព្រំដែនកម្ពុជា
ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានរងផលប៉ះពាល់ដោយការបិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាពសប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់ជំនួយដល់ពលរដ្ឋ ១០០០ គ្រួសារដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើនដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេកាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់ដោយសារការបិទច្រកព្រំដែនផ្សារព្រំ បានទទួលកញ្ចប់ឧបត្ថម្ភរួមមាន…
