កម្ពុជា៖ ក្រសួងការបរទេស ទាមទារថៃបញ្ឈប់ជាបន្ទាន់ការផ្សាយព័ត៌មានមិនពិត និងកែតម្រូវការចោទប្រកាន់គ្មានមូលដ្ឋានលើករណីមីនប្រឆាំងមនុស្ស
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលចោទប្រកាន់ដោយភាគីថៃ និងបានឱ្យបញ្ឈប់ជាបន្ទាន់ ការផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណជន និងសហគមន៍អន្តរជាតិ និងចាត់វិធានការឱ្យបានសមស្រប ដើម្បីកែតម្រូវការនិយាយមិនពិតរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងសូមច្រានចោលទាំងស្រុង…
