ជីវិត និងសង្គម

រក្សាមរតកដូនតា៖ គ្រូជំនាញខ្មុកម្រ័ក្សណ៍ បង្រៀនយុវជននៅរុនតាឯក ដើម្បីការពារសិល្បៈបុរាណខ្មែរ

សៀមរាប៖ ការថែរក្សាមរតកវប្បធម៌បុរាណខ្មែរកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំគម្រោងបណ្តុះបណ្តាលជំនាញ«ខ្មុកម្រ័ក្សណ៍»ដល់ពលរដ្ឋ និងយុវជននៅក្រុងរុនតាឯកតេជោសែន។ លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានចំណាយពេល១១ខែមកហើយក្នុងការបង្រៀនជំនាញនេះ។ លោកបានធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រៀងរាល់ចុងសប្ដាហ៍។ «ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់…

មុខសញ្ញាចាស់ឆក់ទូរស័ព្ទស្ត្រីបរទេស ត្រូវបាននគរបាលឃាត់ខ្លួន

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារមកហើយ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីជនជាតិបរទេសនៅចុងខែមីនា។ ជនសង្ស័យឈ្មោះ ថេង ចាន់វិរៈបុត្រ ហៅ យ៉ាបុត្រ ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងនគរបាលចុះស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ តាមការប្រាប់ពីនគរបាល ជនសង្ស័យបានធ្វើឧក្រិដ្ឋកម្មឆក់ទូរស័ព្ទ iPhone…

ចៅស្រី២នាក់ចាក់សម្លាប់យាយបង្កើត ដោយសារខឹងហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា

រាជធានីភ្នំពេញ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាចៅស្រីបង្កើត ក្រោយពីបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងដោយសារតែខឹងចំពោះការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ទី គង់…

ប្តីមានជំងឺសរសៃប្រសាទវាយប្រពន្ធស្លាប់មុខផ្ទះ សមត្ថកិច្ចចាប់ខ្លួនបានក្រោយព័ទ្ធចាប់១ម៉ោង

ខេត្តស្វាយរៀង៖ ករណីដ៏សោកសៅមួយបានកើតឡើងនៅពេលថ្ងៃត្រង់ នៅពេលដែលបុរសម្នាក់ដែលមានជំងឺសរសៃប្រសាទ បានយកគល់ឫស្សីវាយប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់នៅខាងមុខផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤:៤៥ រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិតារក្ស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ មឿន អាយុ៦០ឆ្នាំ រីឯជនដៃដល់ជាប្តីឈ្មោះ…

ស្ពានឈើថ្មីបេងមាលា ត្រៀមទទួលភ្ញៀវចូលឆ្នាំដោយសុវត្ថិភាពខ្ពស់

ខេត្តសៀមរាប៖ ប្រាសាទបេងមាលា ដែលល្បីឈ្មោះថា “ប្រាសាទក្នុងព្រៃ” កំពុងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបុណ្យចូលឆ្នាំថ្មីនេះ ជាមួយនឹងស្ពានឈើថ្មីដ៏ទំហំធំ និងមានសុវត្ថិភាពខ្ពស់បំផុត។ ស្ពានឈើថ្មីនេះមានប្រវែងសរុប ១៨៩ ម៉ែត្រ និងទទឹងពង្រីកពី ១.៣០ ម៉ែត្រទៅ ១.៧០ ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្ត។ ការជួសជុលត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២៦…

សមត្ថកិច្ចចាប់ខ្លួនជនបរទេស២៧នាក់នៅសង្កាត់គោកឃ្លាង ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញ

រាជធានីភ្នំពេញ – សមត្ថកិច្ចបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបទីតាំងសង្ស័យបង្កប់បទល្មើសបច្ចេកវិទ្យានៅសង្កាត់គោកឃ្លាង ដោយចាប់ខ្លួនជនបរទេសចំនួន២៧នាក់កាលពីយប់ថ្ងៃទី៦មេសា២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅបុរីហ្គោឌែនឃី ផ្ទះលេខ A01, A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមការដឹកនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជួន ណារិន្ទ…

ភ្នំពេញរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងអស្ចារ្យ ទទួលស្វាគមន៍ឆ្នាំសាំងថ្លៃ

នៅពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ ប្រជាពលរដ្ឋអាចរីករាយនឹងបុណ្យចូលឆ្នាំខ្មែរនៅរាជធានីភ្នំពេញបានដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។ រាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏អស្ចារ្យមួយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តាមកម្មវិធីដែលបានផ្សព្វផ្សាយ ទីតាំងសំខាន់ៗដូចជា រមណីដ្ឋានវត្តភ្នំ នឹងមានកម្មវិធីយុទ្ធគុណចម្រុះខ្មែរបុរាណ របាំបុរាណប្រពៃណី និងប្រជាប្រិយ ល្បែងប្រជាប្រិយ តន្ត្រីសួស្តីឆ្នាំថ្មី។ នៅផ្សាររាត្រី គឺមានឆាកប្រគុំតន្ត្រី សួនមុនីហទ័យ និងពរណ៌នគរសង្ក្រាន្ត ភូមិវប្បធម៌។ ដោយឡែក…

សន្តិភាពចាប់ផ្តើម៖ អាមេរិក-អ៊ីរ៉ង់ព្រមព្រៀងបទឈប់បាញ់ ២សប្តាហ៍ ពិភពលោកស្វាគមន៍

ទីក្រុងតេអេរ៉ង់៖ ដំណឹងអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីរ៉ង់ បានធ្វើឱ្យសហគមន៍អន្តរជាតិមានចិត្តត្រេកអរយ៉ាងខ្លាំង ដោយសង្ឃឹមថានេះជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។ តាមគម្រោង ភាគីទាំងពីរនឹងចាប់ផ្តើមការចរចាដោយប្រយោលនៅទីក្រុងឥស្លាមម៉ាបាត ប្រទេសអ៊ីរ៉ង់ នាថ្ងៃទី១០ ខែមេសាខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាត្រឹមតែប៉ុន្មានម៉ោងមុនពេលផុតឱសានវាទរបស់លោកត្រាំ ដែលព្រមានថាបើគ្មានកិច្ចព្រមព្រៀងទេ អរិយធម៌របស់អ៊ីរ៉ង់នឹងវិនាសអន្តរាយ។ ជាបឋម អាមេរិកយល់ព្រមផ្អាកប្រតិបត្តិការសឹករបស់ខ្លួនរយៈពេល២អាទិត្យ។ ជាថ្នូរត្រឡប់មកវិញ អ៊ីរ៉ង់យល់ព្រមអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញអាចបើកចេញចូលច្រកហ័រម៉ូសដោយសុវត្ថិភាពរយៈពេល២សប្តាហ៍ដែរ។ ប្រទេសជាច្រើននៅលើសាកលលោកបានស្វាគមន៍កិច្ចព្រមព្រៀងនេះ។ អ៊ីស្រាអែលបានបង្ហោះសារគាំទ្រតាមរយៈបណ្តាញសង្គម ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ…

ហានិភ័យថ្មី! ក្រុមឧក្រិដ្ឋជនប្រើ Telegram ក្លែងបន្លំធនាគារ និងរូបថ្នាក់ដឹកនាំបោកប្រាស់វិនិយោគអនឡាញ

រាជធានីភ្នំពេញ៖ អាជ្ញាធរបានដាស់តឿនព្រមានពីការកើនឡើងនៃការបោកប្រាស់វិនិយោគអនឡាញ ដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងក្លែងបន្លំជាស្ថាប័នធនាគារ និងប្រើរូបភាពថ្នាក់ដឹកនាំដើម្បីទាក់ទាញជនរងគ្រោះ។ ការព្រមាននេះត្រូវបានផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៅថ្ងៃទី០៦ ខែមេសា។ Telegram ដែលជាបណ្តាញទំនាក់ទំនងសង្គមពេញនិយមបំផុត បានក្លាយជាកន្លែងសំខាន់សម្រាប់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាអនុវត្តឧបាយកលបោកប្រាស់។ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញថា ពួកគេបង្កើតក្រុម ប្រើរូបភាពថ្នាក់ដឹកនាំកំពូលៗ និងក្លែងបន្លំជាធនាគារដើម្បីទាក់ទាញអ្នកវិនិយោគ។ វិធីសាស្ត្របោកប្រាស់រួមមាន៖ ១. ការប្រើប្រាស់កម្មវិធីចុះឈ្មោះ ឬ Platform ក្លែងក្លាយ…

ព្រមានថ្មី៖ កុងធនាគាររបស់អ្នក អាចធ្វើឱ្យអ្នកជាប់គុកបាន!

រាជធានីភ្នំពេញ៖ អាជ្ញាធរបានចេញព្រមានថ្មីទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការលក់ ឬជួលគណនីធនាគារ (កុង) ទៅឱ្យអ្នកដទៃប្រើប្រាស់។ សកម្មភាពនេះអាចនាំឱ្យអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសដោយមិនដឹងខ្លួន។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ការផ្តល់គណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសា អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួន ឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើស។ អគ្គនាយកដ្ឋានបានផ្តល់ការណែនាំសំខាន់ៗដូចខាងក្រោម៖ កុំលក់…