អគ្គិភ័យឆាបឆេះផ្ទះនៅបុរីហុងឡាយ ដោយសារឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ម៉ោង៩:៣៥នាទី អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅបុរីហុងឡាយ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះដែលរងគ្រោះគឺលោក វេង សុខកែវ អាយុ៣៥ឆ្នាំ ដែលជាមន្ត្រីរាជការ។ មុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញផ្សែងហុយចេញយ៉ាងខ្លាំងពីក្នុងផ្ទះ ហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាម។ ក្រោយទទួលព័ត៌មាន រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះដល់ទីតាំងកើតហេតុយ៉ាងរហ័ស។…
