កម្សាន្ត

មន្ទីរពេទ្យ អរៀនដា រៀបចំកម្មវិធីពិនិត្យជង្គង់ដោយឥតគិតថ្លៃ ប្រារព្ធទិវាគិលានុបដ្ឋាយិកា

រាជធានីភ្នំពេញ ៖ ក្នុងឱកាសអបអរទិវាគិលានុបដ្ឋាយិកា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំកម្មវិធីសប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងពង្រឹងចំណងទំនាក់ទំនងរវាងវិស័យសុខាភិបាលឯកជនជាមួយប្រជាពលរដ្ឋ។ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនចំនួន ១០០នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសន្លាក់ជង្គង់ ឬចង់ស្វែងយល់បន្ថែមអំពីសុខភាពឆ្អឹងសន្លាក់។ សេវាកម្មដែលផ្តល់ជូនរួមមាន៖ ការវាយតម្លៃបញ្ហាសន្លាក់ជង្គង់ ការផ្តល់ព្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតឯកទេសជំនាញ និងការណែនាំអំពីការព្យាបាល និងថែទាំសន្លាក់។ គោលបំណងសំខាន់នៃកម្មវិធីសប្បុរសធម៌នេះ…

រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងថ្មីស្តីពីសេវាកម្មសាធារណៈ!

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មានការកែសម្រួលពេលវេលានិងនីតិវិធីនៃការផ្តល់សេវាសាធារណៈមួយចំនួននៅក្នុងរាជធានី។ ការកែសម្រួលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាកម្មរបស់រដ្ឋបាលរាជធានី។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអភ័យទោសចំពោះការរំខានដោយអចេតនា។ សេចក្តីជូនដំណឹងនេះចូលជាធរមានចាប់ពីថ្ងៃចេញផ្សាយនេះតទៅ។

Grab Cambodia បើកយុទ្ធនាការ ‘Behind Your Meal’ ថ្លែងអំណរគុណដល់ដៃគូដឹកជញ្ជូនពេញមួយខែឧសភា

ក្រុមហ៊ុន Grab ដែលជា Superapp ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind Your Meal) ពេញមួយខែឧសភា ដើម្បីលើកតម្កើងការលះបង់ និងការតស៊ូរបស់ដៃគូដឹកជញ្ជូនដែលពុះពារកម្តៅថ្ងៃ ភ្លៀង និងកកស្ទះចរាចរណ៍ បម្រើសហគមន៍កម្ពុជា។ **ការផ្តល់ជូនអាហារ ភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ និងដៃគូដឹកជញ្ជូន** អ្នកប្រើប្រាស់អាចចូលរួមកម្មវិធី…

អ្នកឧកញ៉ា លាង ឃុន និងក្រុមហ៊ុន ជីប ម៉ុង បន្តឧបត្ថម្ភ ៥០ម៉ឺនដុល្លារ សង់ផ្ទះ ១០០ខ្នងជូនអតីតយុទ្ធជនលើកទី២

រាជធានីភ្នំពេញ៖ ក្នុងស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនស្នេហាជាតិ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីប្រគល់-ទទួលថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១០០ ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជន។ កម្មពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់…

ជីប ម៉ុង លែន បើកសម្ពោធលក់វីឡាប្រណីត ៥ ប្រភេទថ្មីក្នុងគម្រោង ហ្គ្រេន លែន ម៉ាក ២៧១ ជាផ្លូវការ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធឈានមុខគេមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទព្រមគ្នា ក្នុងគម្រោង ហ្គ្រេន លែន ម៉ាក ២៧១។ គម្រោង…

ខ្មែរ ប៊ែវើរីជីស បន្តកសាងសាលារៀន ៣កន្លែងបន្ថែមទៀត លើកកម្ពស់ការអប់រំតំបន់ព្រំដែន

ខេត្តបន្ទាយមានជ័យ និងព្រះវិហារ ៖ នៅតែបន្តជាចលករសំខាន់ក្នុងការចូលរួមដោះស្រាយផលប៉ះពាល់លើវិស័យអប់រំតាមតំបន់ព្រំដែន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ៣ ខ្នងបន្ថែមទៀត។ អគារសិក្សាទាំង ៣ ខ្នងស្ថិតនៅ៖ បឋមសិក្សាអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន ១ ខ្នង រួមទាំងរបង, បឋមសិក្សាត្រពាំងសង្កែ ចំនួន ១…

AUPP ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ បណ្តុះបណ្តាលអ្នកដឹកនាំសកល និងអ្នកកសាងជាតិអស់រយៈពេលមួយទសវត្សរ៍

រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) កាលពីពេលថ្មីៗនេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ យ៉ាងអធិកអធម ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំ នៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល»។ ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីនិស្សិតបញ្ចប់ការសិក្សា មាតាបិតា អាណាព្យាបាល សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស និងដៃគូសិក្សាជាច្រើនរូប។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់…

វឌ្ឍនៈ បើកសករាជថ្មី! សម្ពោធ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វឌ្ឍនៈ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងឧស្សាហកម្មផលិតស្រាបៀរនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅកម្ពុជាដែលមានសមត្ថភាពផលិតស្រាបៀរគ្មានជាតិអាល់កុលប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍ និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។ ស្រាបៀរ Vattanac All Free…

វេសឡាញអេឌ្យូខេសិនគ្រុប ប្រកាសវិនិយោគជាង៣លានដុល្លារ ពង្រីកសាលារៀនថ្មី៤កន្លែងនៅឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ បណ្តាញគ្រឹះស្ថាន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានប្រកាសចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគរួមគ្នា ដើម្បីបង្កើតសាលារៀនថ្មីចំនួន ៤ បន្ថែមទៀត ក្នុងគោលដៅពង្រីកវិសាលភាពអប់រំឱ្យកាន់តែខិតជិតសហគមន៍នៅតាមបណ្តារាជធានី និងខេត្តគោលដៅ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ…

ធនាគារ វឌ្ឍនៈ និងមន្ទីរពេទ្យ Sunway ម៉ាឡេស៊ី ចងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ លើកកម្ពស់សេវាថែទាំសុខភាពឆ្លងប្រទេសសម្រាប់អតិថិជនខ្មែរ

រាជធានីភ្នំពេញ៖ ថ្មីៗនេះ ធនាគារ វឌ្ឍនៈ និង​មន្ទីរពេទ្យ Sunway ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​ឆ្លង​ប្រទេស សម្រាប់​អតិថិជន​កម្ពុជា​ដែល​ស្វែងរក​ការ​ព្យាបាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី។