ព័ត៌មានជាតិ

កម្ពុជា-ចិន ចាប់ផ្ដើមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកដំបូង នៅថ្ងៃទី២២ មេសា

ភ្នំពេញ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងកម្ពុជា និងចិន នឹងចាប់ផ្ដើមឡើងនៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិពីភាគីទាំងពីរ។ កិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រប្រភេទ ២+២ នេះ នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដោយមានរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន…

នគរបាលស្វាយចេកចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន រកឃើញវត្ថុតាងច្រើនប្រភេទ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេកបានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលបានចុះល្បាតត្រួតពិនិត្យនៅចំណុចខាងជើងវត្តតាផូ ឃុំតាផូ ហើយបានប្រទះឃើញជនសង្ស័យឈ្មោះ ឈឿន ឈាន អាយុ៤២ឆ្នាំ។ ក្នុងការត្រួតពិនិត្យ…

កណ្ដាលថ្ងៃក្តៅចែស! ជនសង្ស័យកាច់កម៉ូតូពីមុខផ្ទះក្នុងបុរីនៅឫស្សីកែវ

ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណ ២:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ពណ៌ទឹកប្រាក់ ទុកនៅមុខផ្ទះដូចធម្មតា ប៉ុន្តែក្រោយមក មានជនសង្ស័យចំនួន ២…

កម្ពុជាបណ្ដេញជនបរទេស ១,១៧៥នាក់ ពី ២៨សញ្ជាតិ ដោយសារបទល្មើសផ្សេងៗ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជាបានបន្តដំណើរការបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើសចេញពីទឹកដីកម្ពុជា ដោយក្នុងរយៈពេលត្រឹមតែ៨ថ្ងៃ (១២-១៩ មេសា ២០២៦) បានបណ្ដេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ក្នុងនោះមានស្ត្រី១៦៧នាក់។ ជនបរទេសទាំងនេះមកពី២៨សញ្ជាតិផ្សេងគ្នា រួមមាន៖ រ៉ាវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមប៉ាវេ…

បុរសអាយុ ២៨ ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសិស្សានុសិស្សអាយុ ១៦ ឆ្នាំ នៅស្រុកស្អាង

ខេត្តកណ្ដាល – កម្លាំងនគរបាលស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានឃាត់ខ្លួនបុរសម្នាក់អាយុ ២៨ ឆ្នាំ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើសិស្សានុសិស្សអាយុ ១៦ ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:៣០នាទី នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ជនសង្ស័យឈ្មោះ គា ធា…

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ពាក់ព័ន្ធករណីហិង្សានិងគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនានិងការរក្សាទុកគ្រឿងញៀនខុសច្បាប់។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីការទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) អាយុ២១ឆ្នាំ ដែលត្រូវបានគេធ្វើហិង្សានៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ក្រោយពីស្រាវជ្រាវ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នៅថ្ងៃទី១៩ មេសា នៅផ្ទះល្វែងមួយក្នុងសង្កាត់ប៉ោយប៉ែត។ ជនសង្ស័យមានឈ្មោះ៖ វង ទុងកេក…

ព័ត៌មានមិនពិតពីករណី«កូនស្រីវាយម្តាយ»នៅឈូកវ៉ា២៖ អាជ្ញាធរបំភ្លឺ កូនស្រីជិតធ្វើអត្តឃាតដោយសារការផ្សាយខុស

ភ្នំពេញ៖ ករណីដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសារព័ត៌មានមួយចំនួន អំពីស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីវាយធ្វើបាបនៅបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ បានបង្ហាញថាជាព័ត៌មានមិនពិត និងមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ តាមការឲ្យដឹងពីកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះស្រាវជ្រាវភ្លាមៗកាលពីវេលាម៉ោង២១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម បានបញ្ជាក់ថា មិនមានករណីហិង្សាក្នុងគ្រួសារដូចការចុះផ្សាយនោះឡើយ។ បុរសជាប្តីរបស់ស្ត្រីចំណាស់បានអះអាងថា ប្រពន្ធរបស់គាត់មានបញ្ហាវង្វេងស្មារតី និងជំងឺប្រចាំកាយយូរមកហើយ។ ស្នាមរបួសនៅលើដៃ គឺបណ្តាលមកពីការរអិលធ្លាក់ពីជណ្តើរនៅផ្ទះជួល មិនមែនដោយសារការវាយធ្វើបាបពីសមាជិកគ្រួសារទេ។…

ពុទ្ធោ! ក្មេងស្រី២នាក់លង់ទឹកស្លាប់ នៅបឹងកោះថាស ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ហេតុការណ៍សោកសង្រេងមួយបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ នៅពេលក្មេងស្រីជំទង់ចំនួន២នាក់ ក្នុងចំណោមក្រុម៦នាក់ បានលង់ទឹកស្លាប់នៅបឹងធម្មជាតិកោះថាស ស្ថិតក្នុងភូមិដប់បាត់ សង្កាត់លលកស ក្រុងខេត្តពោធិ៍សាត់។ តាមការស៊ើបអង្កេតដំបូង ក្មេងរងគ្រោះទាំងពីរនាក់គឺ នាងចេង នីសា (ហៅហ៊ីង) អាយុ១៤ឆ្នាំ និងនាងមឿន ស្រីលាភ អាយុ១៥ឆ្នាំ…

ក្មេងទំនើងរត់គេចពីភ្នំពេញទៅព្រះសីហនុ បានចូលសារភាពកំហុសបន្ទាប់ពីការអំពាវនាវពីស្នងការនគរបាល

ភ្នំពេញ – ក្មេងទំនើងម្នាក់ដែលធ្លាប់រត់គេចខ្លួនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ បានចូលមកសារភាពកំហុសនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បន្ទាប់ពីការអំពាវនាវពីស្នងការនគរបាលរាជធានីភ្នំពេញ។ ជនល្មើសនេះត្រូវបានចោទប្រកាន់ពីការចូលរួមសកម្មភាពដេញគប់ និងវាយរថយន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ដែលបានកើតឡើងនៅថ្ងៃនគរសង្ក្រាន្ត។ តាមការបង្ហាញពីប្រភពសមត្ថកិច្ច ជនល្មើសនេះធ្លាប់រស់នៅតំបន់ខណ្ឌឬស្សីកែវ ហើយជនរងគ្រោះបានបង្ហោះពត៌មានពីឧក្រិដ្ឋកម្មនេះតាមរយៈហ្វេសប៊ុកផងដែរ។ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៩នាក់រួចហើយ ដែលជាអ្នកពាក់ព័ន្ធនឹងការបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវឲ្យបក្ខពួកដែលនៅសល់ចូលមកសារភាពកំហុសដោយស្ម័គ្រចិត្ត។ ក្រោយពីការអំពាវនាវនេះ ក្មេងទំនើងដែលធ្លាប់រត់គេចទៅខេត្តព្រះសីហនុបានចូលមកបំភ្លឺ…

រថយន្តក្រុងសាធារណៈឥតគិតថ្លៃច្រើនជាង ៩០០គ្រឿង ផ្តល់សេវាដល់ប្រជាពលរដ្ឋជិត ១២ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈឥតគិតថ្លៃចំនួនជាង ៩០០គ្រឿង ដែលលើសពីការរំពឹងទុកដំបូងដែលមានត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។ កាលពីថ្ងៃទី១២ ដល់១៧ ខែមេសា ប្រជាពលរដ្ឋ កម្មករ និងកម្មការិនីជាង ១២០,០០០នាក់ បានទទួលផលប្រយោជន៍ពីសេវារថយន្តក្រុងឥតគិតថ្លៃនេះ ដោយធ្វើដំណើរទៅលេងស្រុកកំណើត ទាំងពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងក្នុងទីក្រុងភ្នំពេញផ្ទាល់។ ប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវានេះបានបញ្ជាក់ពីក្តីសប្បាយរីករាយ និងអំណរគុណចំពោះគម្រោងនេះ ដែលជួយសម្រាលបន្ទុកថ្លៃធ្វើដំណើរសម្រាប់ពួកគាត់។…