ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បង្ហើបឲ្យដឹងថា អាមេរិកនិងអ៊ីរ៉ង់ធ្លាប់ឈានដល់កិច្ចព្រមព្រៀងជាច្រើនលើក តែត្រូវអ៊ីរ៉ង់ប្រកែកពីក្រោយ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ក្រោយពីលោកបង្ហើបក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី១៥ ខែឧសភា ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្លាប់បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ តែភាគីអ៊ីរ៉ង់តែងតែបដិសេធមិនទទួលស្គាល់នៅពេលក្រោយ។ លោក ត្រាំ បានថ្លែងថា៖ «ពួកយើងពិតជាបានឈានដល់ការព្រមព្រៀងគ្នាយ៉ាងច្បាស់លាស់ហើយ ប៉ុន្តែឱ្យតែពេលណាពួកគេយល់ព្រម ដល់ថ្ងៃបន្ទាប់…

តៃវ៉ាន់ប្រកាសរឹងរូស៖ ការលក់អាវុធអាមេរិកជាច្បាប់ និងជាសសរសន្តិភាពក្នុងតំបន់

បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាលោកមិនទាន់សម្រេចចិត្តបន្តលក់អាវុធឱ្យតៃវ៉ាន់ទៀតឬយ៉ាងណានោះ មន្ត្រីការបរទេសជាន់ខ្ពស់តៃវ៉ាន់បានចេញមុខសង្កត់ធ្ងន់ភ្លាមៗនៅថ្ងៃទី១៦ ខែឧសភានេះថា ការលក់អាវុធរបស់អាមេរិកមកឱ្យតៃវ៉ាន់គឺជារឿងច្បាប់ដែលត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់សហរដ្ឋអាមេរិក ហើយវាក៏ជាគ្រឹះដ៏សំខាន់បំផុតមិនអាចខ្វះបានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទោះបីជាមិនមានទំនាក់ទំនងការបរទេសជាផ្លូវការជាមួយគ្នាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាអ្នកកាង និងជាបង្អែកអន្តរជាតិដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ខណៈដែលប្រទេសចិនតែងតែទាមទារថាកោះនេះជាដែនដីរបស់ខ្លួន។ តាមពិតទៅ ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចច្បាប់នៅក្រោម «ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations…

​ឯកអគ្គរដ្ឋទូតគុយបា​​​ ព្រមានត្រៀមការពារខ្លួនពីការវាយប្រហារយោធាអាមេរិក

​ឯកអគ្គរដ្ឋទូតគុយបាប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Lianys Torres Rivera បានប្រកាសយ៉ាងច្បាស់ថា ប្រជាជនគុយបាត្រៀមខ្លួនការពារខ្លួនគ្រប់បែបយ៉ាង ប្រឆាំងនឹងសកម្មភាពយោធាណាមួយពីសហរដ្ឋអាមេរិក ដែលអាចកើតមានឡើង។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Hill កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា លោកស្រី Torres Rivera បានបញ្ជាក់ថា៖ «យើងកំពុងរៀបចំលក្ខណៈដើម្បីការពារខ្លួនយើង…

សម្ព័ន្ធ ២៦ ប្រទេសត្រៀមបើកច្រក Hormuz វិញ រួមទាំងបោសសម្អាតមីន

ចំពេលដែលភាពតានតឹងផ្នែកយោធានៅច្រកសមុទ្រ Hormuz កំពុងផ្ទុះឡើងខ្លាំង មេដឹកនាំ ២៦ ប្រទេសជុំវិញពិភពលោកបានចេញមុខគាំទ្រជាឯកច្ឆន្ទ ដើម្បីស្តារស្ថិរភាពឡើងវិញ និងត្រៀមប្រើកម្លាំងយោធាចម្រុះក្នុងប្រតិបត្តិការបោសសម្អាតមីន។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗ រួមទាំង CNN នៅថ្ងៃទី ១៤ ឧសភា បណ្តាប្រទេសដូចជា កូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឺម៉ង់…

ភ្ញាក់ផ្អើល! ត្រាំប្រកាសសហការជាមួយនីហ្សេរីយ៉ាកម្ចាត់មេភេរវករ ISIS លំដាប់ទី២បានសម្រេច

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសជាផ្លូវការនូវជោគជ័យដ៏ធំមួយនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ថា មេដឹកនាំរងលំដាប់ទីពីររបស់ក្រុមភេរវកររដ្ឋឥស្លាម ISIS គឺលោក Abu-Bilal al-Minuki ត្រូវបានសម្លាប់ហើយ នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពអាមេរិក និងកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយរបស់ Jerusalem Post នាថ្ងៃសៅរ៍…

អ៊ីរ៉ង់បញ្ជាក់ទទួលសារពីអាមេរិក ត្រៀមបើកចរចារំដោះវិបត្តិច្រក Hormuz ដោយមានចិនជាអ្នកសម្រុះសម្រួល

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ទីក្រុងតេហេរ៉ង់បានទទួលសារពីសហរដ្ឋអាមេរិក ដែលបង្ហាញពីឆន្ទៈក្នុងការបន្តការចរចា ជាពិសេសទាក់ទងនឹងការគាំទ្រពីប្រទេសចិន ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោក Araghchi បានបញ្ជាក់ថា៖ «យើងបានទទួលសារម្តងទៀតពីអាមេរិក ដែលបង្ហាញឆន្ទៈក្នុងការបន្តការចរចានិងបន្តអន្តរកម្ម»។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក…

តម្លៃប្រេងផ្ទុះឡើងជិត ១១០ ដុល្លារ ក្រោយត្រាំ-ស៊ី ឯកភាពដាក់សម្ពាធអ៊ីរ៉ង់

ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ៣% នៅរសៀលថ្ងៃសុក្រនេះ ក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ បានលាតត្រដាងថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បានឯកភាពថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយ ចំពេលជម្លោះមជ្ឈិមបូព៌ាកំពុងតានតឹង នេះបើតាមរ៉យទ័រ។ តម្លៃប្រេងឆៅម៉ាក Brent ឡើង ៣,៣៥…

គុយបា​ទទួល​យក​ជំនួយ ១០០លានដុល្លារ ពី​អាមេរិក តែ​សង្ស័យ​ពី​ចេតនា​លោក​ត្រាំ

ប្រទេស​គុយ​បា​ ​បាន​លើក​ឡើង​​នៅ​ថ្ងៃព្រហស្បតិ៍ ថា ខ្លួន​នឹង​ទទួល​យក​​ជំនួយ​មនុស្សធម៌​ចំនួន ១០០លានដុល្លារពី​​​សហរដ្ឋ​​អាមេរិក ប៉ុន្តែសម្តែង​ការសង្ស័យលើ​ចេតនារបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពេល​មាន​ការ​បិទ​ខ្ទប់​​ផ្លូវ​ប្រេង​របស់​សហរដ្ឋអាមេរិក​​ទៅ​កាន់​​កោះនេះ​ធ្វើ​ឱ្យ​ខូច​ដល់​សេវាសាធារណៈ​ជា​ច្រើន​។ យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រី​ការបរទេស​គុយបា លោក Bruno Rodriguez និយាយថា…

អធិការបតីអាល្លឺម៉ង់ បន្ទន់ជំហរ រួមដៃត្រាំ ដាក់សម្ពាធអ៊ីរ៉ង់ឱ្យចូលចរចា

បន្ទាប់ពីមានភាពតានតឹង និងការប៉ះទង្គិចសម្តីគ្នាយ៉ាងខ្លាំងក្លា ទីបំផុតអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃសុក្រទី១៥ ឧសភាថា លោកបានជជែកគ្នាយ៉ាងរលូនតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរបានយល់ស្របគ្នាថា អ៊ីរ៉ង់ «ត្រូវតែចូលមកតុចរចាជាបន្ទាន់»។ កាលពីខែមុន លោក ត្រាំ ធ្លាប់បានរិះគន់ចំៗលើលោក Merz…

NYT បង្ហើបឲ្យដឹង៖ អាមេរិក-អ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់ជាថ្មី សប្តាហ៍ក្រោយ!

ទើបតែបញ្ចប់ការចរចាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមសម្រាប់បន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ស្រាប់តែសារព័ត៌មានអាមេរិក NYT ចេញអត្ថបទរំជើលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារផ្នែកយោធាជាថ្មីលើអ៊ីរ៉ង់។ អត្ថបទរបស់ NYT បានឲ្យដឹងថា ការវាយប្រហារអាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយនេះ ដោយមានគោលបំណងដកហូតអ៊ុយរ៉ាញ៉ូមដែលជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ ទីប្រឹក្សារបស់លោក ត្រាំ បានរៀបចំផែនការរួចជាស្រេច ប៉ុន្តែមេដឹកនាំអាមេរិកមិនទាន់សម្រេចចុងក្រោយនៅឡើយទេ។ ជម្រើសដែលកំពុងត្រូវបានពិចារណារួមមាន…