ទុរេនម៉ាឡេស៊ីប្រយុទ្ធក្លែងក្លាយដោយប្រើ QR Code តាមដានដើមកំណើត
កសិករដាំទុរេននៅម៉ាឡេស៊ីបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់តាមរយៈ QR Code ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទុរេនក្លែងក្លាយ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើដ៏ល្បីល្បាញរបស់ពួកគេ។ សមាគមកសិករផ្លែឈើ Penang បានដាក់ឱ្យដំណើរការគម្រោងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ដោយផ្លែទុរេននីមួយៗទទួលបានស្លាក QR Code ភ្ជាប់នឹងដើមរបស់វា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចតាមដានដើមកំណើតផ្លែឈើបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប្រធានសមាគមលោក Kie Kim Hwa បានឱ្យដឹងថា អ្នកប្រើប្រាស់គ្រាន់តែស្កេន QR…
