អាជ្ញាធរបង្ក្រាបក្មេងទំនើង ៨៤នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ – ការបង្ក្រាបក្មេងទំនើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានបន្តធ្វើឡើងយ៉ាងខ្លាំងក្លា ដោយសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងជាង ៨០នាក់ និងបញ្ជូនទៅតុលាការ។ យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៣ថ្ងៃ (១៤-១៦ មេសា) នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥ នគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ១៦ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៨៤នាក់។ ករណីក្មេងទំនើងទាំងនេះកើតមាននៅតាមមូលដ្ឋានផ្សេងៗ រួមមាន រាជធានីភ្នំពេញ…
