ព័ត៌មានជាតិ

យុវជន៦នាក់ចាប់ខ្លួនក្រោយពីដេញវាយគ្នាយ៉ាងហិង្សាកណ្តាលស្រុកជីក្រែង

ខេត្តសៀមរាប៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកជីក្រែង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលក្រុមយុវជនមួយក្រុមបានដេញវាយគ្នាយ៉ាងអនាធិបតេយ្យ បង្កភាពភ្ញាក់ផ្អើល និងការព្រួយបារម្ភដល់ប្រជាពលរដ្ឋក្នុងតំបន់។ សកម្មភាពហិង្សានេះត្រូវបានមហាជនចាត់ទុកថាជាការបំពានសន្តិសុខសង្គម និងប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រោយពីកើតហេតុ កម្លាំងនគរបាលបានចូលអន្តរាគមន៍យ៉ាងឆាប់រហ័ស និងធ្វើការស្រាវជ្រាវយ៉ាងសកម្ម។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នគរបាលបានចាប់ខ្លួនក្រុមយុវជនបានចំនួន ៦នាក់ ខណៈដែលបក្ខពួកផ្សេងទៀតកំពុងត្រូវបានតាមដាន និងស្វែងរកបន្ត។ មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា សកម្មភាពដេញវាយគ្នាបែបនេះមិនត្រឹមតែបង្កភាពអសន្តិសុខក្នុងសង្គមទេ…

បុរសអាយុ ៦៤ ឆ្នាំផ្សារដែកត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅភ្នំពេញ

ភ្នំពេញ៖ បុរសអាយុ ៦៤ ឆ្នាំម្នាក់បានស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ ខណៈកំពុងឡើងលើជណ្តើរដើម្បីផ្សារដែកនៅក្នុងផ្ទះរបស់គាត់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់ ភេទប្រុស អាយុ៦៤ឆ្នាំ មានកូនចំនួន៣នាក់ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា…

រថយន្តបុករបងថ្មខ្លាំងនៅកណ្តាលស្ទឹង អ្នកបើកបរស្លាប់ភ្លាមៗ

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមួយគ្រឿងទៅបុករបងថ្មពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣:៤០ នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លើផ្លូវចូលព្រលានយន្តហោះ ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ…

ច្រកសមុទ្រ Hormuz បិទជាថ្មី ខណៈការចរចាសន្តិភាពអ៊ីរ៉ង់-សហរដ្ឋអាមេរិកនៅមានចន្លោះប្រហោងធំ

អន្តរជាតិ ៖ ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូសបានជាប់គាំងយ៉ាងធ្ងន់ធ្ងរនៅថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីរ៉ង់បានអះអាងឡើងវិញនូវការគ្រប់គ្រងលើផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះ។ ស្ថានភាពកើតឡើងមុនពេលបទឈប់បាញ់ដ៏ផុយស្រួយជាមួយសហរដ្ឋអាមេរិកត្រូវបានកំណត់ឱ្យផុតកំណត់។ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកចរចាកំពូលរបស់អ៊ីរ៉ង់បាននិយាយថា កិច្ចចរចាថ្មីៗជាមួយសហរដ្ឋអាមេរិកបានរីកចម្រើន ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពី «ការសន្ទនាល្អណាស់» ជាមួយទីក្រុងតេអេរ៉ង់។ ប៉ុន្តែភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad…

ក្មេងប្រុសអាយុ១៥ឆ្នាំលង់ទឹកស្លាប់នៅរមណីយដ្ឋានថ្មដាចម្ការទុរេន ក្រោយបុណ្យចូលឆ្នាំ

ខេត្តបាត់ដំបង៖ សោកនាដកម្មដ៏សែនឈឺចាប់បានកើតឡើងនៅរមណីយដ្ឋានធម្មជាតិថ្មដាចម្ការទុរេន ក្រោយពីក្មេងប្រុសអាយុ១៥ឆ្នាំលង់ទឹកស្លាប់ នៅរសៀលថ្ងៃទី១៧ មេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់។ យុវជនដែលជួបគ្រោះថ្នាក់មានឈ្មោះថា ហ៊ឹម សំណាង អាយុ១៥ឆ្នាំ ដែលរស់នៅភូមិដូង ឃុំមោង ស្រុកមោងប្ញស្សី។ គាត់បានលង់ទឹកស្លាប់នៅពេលកំពុងលហែលលែងសប្បាយជាមួយមិត្តភក្តិជាច្រើននាក់ និងអ្នកទេសចររាប់រយនាក់ទៀតដែលទៅកម្សាន្តនៅទីនោះ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះនេះមិនបានពាក់អាវពោងសុវត្ថិភាពទេ សូម្បីតែខោជើងវែងក៏មិនបានដោះចេញដែរ។ ពួកគេបានហែលទៅកាន់តំបន់ទឹកជ្រៅ ហើយនៅពេលកំពុងលេងសប្បាយ…

ជនសង្ស័យលួចរថយន្តពីភ្នំពេញ រត់ទៅខេត្តក្រចេះត្រូវចាប់ខ្លួនបាន

ភ្នំពេញ៖ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តពីរាជធានីភ្នំពេញ ហើយរត់ទៅលាក់ខ្លួននៅខេត្តក្រចេះ។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង២១:០០នាទីយប់ នៅភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទលួចរថយន្ត។ រថយន្តដែលត្រូវលួចគឺម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៧ ដែលត្រូវបានលួចនៅមុខផ្ទះលេខ៣២AE0…

យុវជន៩នាក់ត្រូវចាប់ខ្លួនពីបទដេញគប់ឡានអ្នកដទៃ នៅតំបន់វត្តភ្នំ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា យុវជនចំនួន៩នាក់ដែលពាក់ព័ន្ធនឹងករណីដេញគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ ត្រូវបានចាប់ខ្លួនហើយ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ក្នុងចំណោមយុវជនទាំង៩នាក់នេះ មានម្នាក់ជាអ្នកកាច់យកផ្លាកលេខរថយន្ត។ លោកក៏បានអំពាវនាវដល់យុវជនដែលកំពុងរត់គេចខ្លួន សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ។ លោកបានសង្កត់ធ្ងន់ថា៖…

ព្រមានអាកាសធាតុ៖ ភ្លៀងធ្លាក់ខ្លាំងរួមខ្យល់កន្ត្រាក់គ្របដណ្ដប់ ១៤ខេត្ត និងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងមានភ្លៀងធ្លាក់ខ្លាំងរួមជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅលើតំបន់ជាច្រើននៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី១៩ មេសា ២០២៦ ខេត្តដែលនឹងទទួលរងឥទ្ធិពលរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង…

រកឃើញសពរលួយក្នុងវ៉ាលីនៅពោធិ៍សាត់ សង្ស័យជាករណីឃាតកម្មយ៉ាងសាហាវ

ខេត្តពោធិ៍សាត់ – សមត្ថកិច្ចជំនាញបានចុះពិនិត្យកន្លែងកើតហេតុបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញវ៉ាលីដែលមានក្លិនស្អុយខ្លាំងនៅក្បែរផ្លូវជាតិលេខ១០ ក្នុងស្រុកវាលវែង។ ការពិនិត្យបានរកឃើញសពមួយដែលមានសភាពរលួយស្អុយ សង្ស័យថាស្លាប់លើសពី២សប្ដាហ៍មកហើយ។ សពនេះមានស្នាមជាំលើទ្រូងផ្នែកខាងស្ដាំ និងក្រោមក្លៀក ដែលបង្ហាញពីការប្រើអំពើហិង្សា។ អាជ្ញាធរបានបញ្ជាក់ថា វ៉ាលីពណ៌ប្រផេះត្រូវបានរកឃើញនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ខាងលិចស្ពានខ្ពស់តេជោសន្តិភាពឬស្សីជ្រុំ ចម្ងាយប្រមាណ៧០០ម៉ែត្រ ក្នុងឃុំអូរសោម។ សពនេះមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជាង៣០ឆ្នាំ។ អាជ្ញាធរសង្ស័យថា ជនរងគ្រោះត្រូវបានសម្លាប់នៅកន្លែងផ្សេង រួចដាក់ចូលក្នុងវ៉ាលីយកមកទំលាក់ចោល។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានបញ្ជាឲ្យបញ្ចុះសពនៅក្បែរកន្លែងកើតហេតុ។…

សប្បាយរីករាយបុណ្យចូលឆ្នាំខ្មែរនៅតែដក់ជាប់ ប្រជាពលរដ្ឋដើរកម្សាន្តកុះករបន្តទៀត

ភ្នំពេញ៖ ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១៦ មេសា ក៏ដោយ ក៏ប៉ុន្តែក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយ។ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី១៨ មេសា ថា ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្តចូលរួមកម្សាន្តសប្បាយយ៉ាងកុះករ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បង្ហាញពីការត្រងត្រាប់ស្តាប់តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ដែលជំរុញឲ្យខ្មែរគ្រប់គ្នាក្រោកឈរឡើង ពង្រឹងខ្លួន…