ឆក់ស្លាកលេខឡានគ្រូពេទ្យ! ចិនជិះ FORD ទំនើបវាយលុកមន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់
ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជាជនជាតិចិនបានបើករថយន្ត FORD RANGER XLT ទំនើបឆ្នាំ២០២៥ ចូលទៅលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យនិងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ រួមជាមួយវត្ថុតាងសំខាន់ៗជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន៤នាក់ រួមមានលោក…
