ជីវិត និងសង្គម

រឹតបន្តឹងវិធានការច្បាប់! រកឃើញការទន្ទ្រានកាន់កាប់ដីខុសច្បាប់ជាង ១០០កន្លែងក្នុងឧទ្យានជាតិភ្នំក្រវាញ ខេត្តកោះកុង

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានបានចុះបង្ក្រាបការទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីអនុវត្តវិធានការសំខាន់ៗចំនួនពីរ៖ ទី១-បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ និងតម្រូវឱ្យប្រជាពលរដ្ឋរុះរើនិងចាកចេញជាបន្ទាន់ និងទី២-ត្រូវអនុវត្តច្បាប់ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង…

សប្បាយភ្លេចគិត! ទំនើងក្មេងស្ទាវ ១១នាក់ ដេញគប់ឡានអ្នកដំណើរ ត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ

រាជធានីភ្នំពេញ៖ ក្រុមក្មេងស្ទាវទំនើងចំនួន ១១នាក់ ដែលបានសប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគប់រថយន្តអ្នកដំណើរនៅលើផ្លូវសាធារណៈ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ PJ ក្រោមការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ យោងតាមដីការបស់លោក ស សំណាង ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១នាក់ ឱ្យស្ថិតក្រោមការពិនិត្យពីបទល្មើសដែលប្រព្រឹត្តនៅមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧…

ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យលើកលែងទោសទណ្ឌិត៧រូប បុណ្យចូលឆ្នាំថ្មី២០២៦

ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិនិត្យពិចារណាលើសំណើបន្ធូរបន្ថយ និងលើកលែងទោសជូនដល់ទណ្ឌិតចំនួន៧រូប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំពន្ធនាគារខេត្ត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។ ក្នុងនោះមានការចូលរួមពី លោក…

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជា បានលើកយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មកពិនិត្យ និងសម្រេចអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកថា សេចក្តីព្រាងច្បាប់នេះ គឺជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈសំខាន់ៗចំនួន៥ ដែលត្រូវបានពិភាក្សានិងសម្រេចនៅព្រឹកនេះ។ ក្រៅពីសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា គណៈរដ្ឋមន្ត្រីក៏បានពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ២០២៧-២០២៩…

ភ្លើងឆេះសាលារៀនឯកជនឃីងឃីដ ខូចខាត៣បន្ទប់ សិស្សត្រូវជម្លៀសចេញទាន់ពេល

រាជធានីភ្នំពេញ ៖ សាលារៀនឯកជន ឃីងឃីដ ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់នៅជាន់ទី៤ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នាំគ្នាជម្លៀសសិស្សចេញ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២និង២១នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចសាលាឯកជន ឃីងឃីដ តាមផ្លូវ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ…

ភ្លើងប្រចណ្ឌឆេះផ្ទុះ! ប្រពន្ធប្រាប់ត្រង់ៗថាកំពុងដើរលេងជាមួយប្ដីដើម ប្ដីចុងខឹងយកកាំបិតកាប់សម្លាប់ រួចបង្ហូរសាំងដុតផ្ទះសង្កាត់ដង្កោ

រាជធានី​ភ្នំពេញ៖ រឿងស្នេហាត្រីកោណបានបញ្ចប់ដោយសោកនាដកម្មដ៏រន្ធត់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ បុរសឈ្មោះ ប៉ែន សុីណាត អាយុ៤០ឆ្នាំ ជាងកញ្ចក់ បានយកកាំបិតបុ័ងតោកាប់សាច់ស្រីជាប្រពន្ធឈ្មោះ សុឹម គឹមរស់ អាយុ៣៦ឆ្នាំ កំពុងដេកក្នុងបន្ទប់ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។ កូនៗរបស់នាងចំនួន២នាក់…

ភាពតានតឹងអាមេរិក-អ៊ីរ៉ង់កាន់តែខ្លាំង! តម្លៃប្រេងឆៅលោតផ្លោះឡើងវិញលើស ១០០ដុល្លារ/បារ៉ែល

អន្តរជាតិ៖ តម្លៃប្រេងឆៅអន្តរជាតិនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានកើនឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍ថា កប៉ាល់ដឹកជញ្ជូនចំនួន៣គ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស (Hormuz) ដោយកងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែមេសា ដោយក្នុងនោះ ២គ្រឿងត្រូវបានរឹបអូស។ ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់កំពុងជាប់គាំង ដែលនាំឱ្យភាគីទាំងពីរបន្តរឹតបន្តឹងលំហូរពាណិជ្ជកម្មតាមច្រកសមុទ្រដ៏សំខាន់នេះ។ នេះបើតាមប្រភពពី BBC និង…

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន

រាជធានីភ្នំពេញ ៖ កម្ពុជា-ថៃ បន្តជំរុញយន្តការព្រំដែនថ្នាក់យោធភូមិភាគ ដើម្បីរក្សាសន្តិភាព និងដោះស្រាយបញ្ហានៅកម្រិតមូលដ្ឋាន នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦…

រុស្ស៊ីហៀរសម្ពោធស្ពានផ្លូវថ្នល់ដំបូងភ្ជាប់ផ្ទាល់ទៅកូរ៉េខាងជើងរដូវក្ដៅនេះ

កូរ៉េខាងជើង-រុស្ស៊ី៖ រុស្ស៊ីបានប្រកាសកាលពីថ្ងៃទី២១ ខែមេសា ថានឹងបើកដំណើរការស្ពានតភ្ជាប់ផ្ទាល់ដែនដីរបស់ខ្លួនជាមួយកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខនេះ។ ស្ពាននេះគ្រោងដាក់ឱ្យប្រើប្រាស់នៅរដូវក្ដៅខាងមុខ ហើយនឹងក្លាយជាការតភ្ជាប់ផ្លូវថ្នល់ជាលើកដំបូងរវាងប្រទេសទាំងពីរ។ រហូតមកទល់ពេលនេះ ការដោះដូរគ្នារវាងប្រទេសទាំងពីរពឹងផ្អែកតែលើផ្លូវដែក និងផ្លូវអាកាសប៉ុណ្ណោះ។ ក្រសួងដឹកជញ្ជូនរុស្ស៊ីបញ្ជាក់ថា ការតភ្ជាប់គ្នាតាមផ្លូវថ្នល់ដោយផ្ទាល់នេះ គឺជាលើកដំបូងសម្រាប់ប្រទេសទាំងពីរ។ ការធ្វើចរាចរណ៍តាមផ្លូវថ្នល់នឹងចាប់ផ្ដើមនៅរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះ ប៉ុស្តិ៍ព្រំដែនមួយកំពុងត្រូវបានរៀបចំនៅខាស់សាន់។ ផ្លូវថ្នល់នេះដំបូងអាចទទួលរថយន្តបានដល់ទៅ ៣០០ គ្រឿង និងមនុស្ស ២៨៥០…

តុលាការអ៊ីរ៉ង់ប្រកែកលោក ត្រាំ ខ្លាំងៗ ចោទថាផ្សាយព័ត៌មានក្លែងក្លាយពីការដោះលែងអ្នកទោស

តេហេរ៉ង់៖ តុលាការអ៊ីរ៉ង់កាលពីថ្ងៃទី២៣ ខែមេសា បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាបានចេញផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងករណីនារីអ៊ីរ៉ង់ដែលលោកអះអាងថារងការគំរាមកំហែងប្រហារជីវិត តែអាចគេចផុតដោយសារសំណើរបស់លោក។ សារព័ត៌មាន MIZAN របស់រដ្ឋអំណាចតុលាការអ៊ីរ៉ង់ បានអះអាងនាយប់ថ្ងៃទី២២ ខែមេសាថា លោក ត្រាំ មានតែដៃទទេនៅទីលាន ដែលផ្ទុយពីការអះអាងពីជ័យជម្នះរបស់លោកតាមរយៈព័ត៌មានក្លែងក្លាយ។ មុននេះ លោក…