ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាបឋមជាង ៦៩ពាន់ដុល្លារ ក្នុងទិវាពិភពលោកកាកបាទក្រហម

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន…

រកឃើញជនជាតិឥណ្ឌូនេស៊ី ៥៥នាក់ និងទូរស័ព្ទជិត ៣០០គ្រឿង នៅសណ្ឋាគារប៊ីផ្លិស កណ្ដាលរាជធានីភ្នំពេញ សង្ស័យជាកន្លែងបោកប្រាស់តាមអនឡាញ

ភ្នំពេញ ៖ ក្រោមការដឹកនាំស្រាវជ្រាវជំនាញដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ និងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) នៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣…

ប្រជាពលរដ្ឋប្រគល់វត្ថុបុរាណដល់អាជ្ញាធរជាតិព្រះវិហារ រួមមានដងខ្លួនទេពស្រី និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំ

ខេត្តព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានទទួលវត្ថុបុរាណចំនួន៣ ពីប្រជាពលរដ្ឋសហគមន៍កន្ទួត ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីយកទៅរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ភូមិកន្ទួត…

រថយន្ត Toyota Raize ត្រូវម៉ូតូកង់បីឥណ្ឌាបុកពីក្រោយ ទារសំណង៦០០ដុល្លារ ចរចារគ្នាមិនចុះ

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាដឹកភ្ញៀវជនជាតិចិនពីរនាក់បានជ្រុលទៅបុករថយន្ត Toyota Raize ពីក្រោយ បណ្ដាលឲ្យខូចខាត និងត្រូវបានភាគីរថយន្តទារសំណងចំនួន ៦០០ ដុល្លារ តែភាគីម៉ូតូឥណ្ឌាសុំឲ្យត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា…

អតីតអ្នកទោសគ្រឿងញៀនត្រឡប់មកប្រព្រឹត្តបទល្មើសទៀត សមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់បញ្ជូនត្រឡប់ទៅពន្ធនាគារ

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់មួយបន្ថែមទៀត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទី។

អភិសន្តិបណ្ឌិត ស សុខា សម្ពោធដំណាក់ថ្មីវត្តសិរីឧត្តម ប្រវត្តិសាស្ត្រអាយុ៨៦ឆ្នាំ រស់ឡើងវិញក្រោមសន្តិភាព

ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសិរីឧត្តម ស្ថិតក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីៗនេះជាសក្ខីភាពនៃមហាកម្លាំងសាមគ្គី…

សោកនាដកម្ម! បុរសជនបទត្រូវរន្ទះបាញ់ស្លាប់ក្នុងរោងចម្ការពេលជ្រកភ្លៀង

ខេត្តបាត់ដំបង៖ ករណីរន្ទះបាញ់សម្លាប់មនុស្សម្នាក់ទៀតបានកើតឡើង ខណៈជនរងគ្រោះចូលជ្រកភ្លៀងក្នុងរោងកណ្តាលវាលស្រែ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ តាមរបាយការណ៍ពីកម្លាំងនគរបាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងកណ្តាលវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឿម ភាព…

ឃាត់ខ្លួនក្មេងទំនើង០៧នាក់ បង្ហោះរូបកាន់កាំបិតឌឺដងគ្នាលើ Facebook នៅបាវិត រួចហើយសមត្ថកិច្ចអប់រំទើបឲ្យត្រឡប់ទៅផ្ទះវិញ!

ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ដែលបានបង្ហោះរូបភាពកាន់កាំបិត ឌឺដងគ្នានៅលើបណ្ដាញសង្គម Facebook មកធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត។ នគរបាលក្រុងបាវិតបានឲ្យដឹងថា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង…

ទឹកភ្នែកនៃក្តីរីករាយ! ស្ត្រីម្នាក់នៅកំពង់ឆ្នាំងទទួលបានប្លង់ដីវិញ តាមរយៈសេវារហ័សក្រសួងរៀបចំដែនដី

ភ្នំពេញ ៖ ស្ត្រីរូបម្នាក់បានស្រក់ទឹកភ្នែកដោយក្តីរំភើប ក្រោយពីទទួលបានប្លង់ដីរឹងវិញ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងរឿងក្តីតុលាការអូសបន្លាយជាយូរមកជាមួយធនាគារមួយ ដែលត្រូវបានដោះស្រាយដោយស្ថាប័ន អ.ដ.ក ។ ទោះបីរឿងក្តីត្រូវបានបិទបញ្ចប់ តម្រូវឱ្យនាងទៅដកប្លង់ដីនៅមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំងក៏ដោយ ក៏នាងព្យាយាមអស់រយៈពេលជាច្រើនថ្ងៃ តែមិនអាចទទួលបានដោយសារតែការផ្តល់សេវារបស់មន្ត្រីមួយចំនួន។ រឿងនេះបានរុញច្រានឱ្យនាងសម្រេចចិត្តស្វែងរកអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្របពេលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងដាក់ឱ្យដំណើរការសេវារហ័ស…

អាវុធហត្ថភ្នំពេញ វាយសង្កត់រកឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធគ្រឿងញៀន!

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៧:១០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម្សៅក្រាមសថ្លា ០៤…