ក្មេងទំនើងជាង១២០នាក់ ត្រូវឃាត់ខ្លួនក្នុង១០ថ្ងៃ ខ្លះដេកចូលឆ្នាំក្នុងពន្ធនាគារ
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី និងឃាត់ខ្លួនជនសង្ស័យ១២៨នាក់ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនោះ មួយចំនួនធំត្រូវដេកចូលឆ្នាំក្នុងបន្ទប់ចម្រឹងដែកតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ ក្មេងទំនើងដែលត្រូវបានបង្ក្រាបនេះ មាននៅក្នុងមូលដ្ឋានជាច្រើនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត…
