ព័ត៌មានជាតិ

គ្រោះថ្នាក់ធ្ងន់ធ្ងរនៅរុក្ខគីរី៖ គោយន្តក្រឡាប់ប៉ះម៉ូតូ បណ្តាលឱ្យរបួស ២១នាក់

ខេត្តបាត់ដំបង – គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅស្រុករុក្ខគីរី នៅពេលគោយន្តកន្រ្តៃមួយគ្រឿងបានក្រឡាប់ជ្រុលទៅប៉ះម៉ូតូ បណ្តាលឱ្យមនុស្សចំនួន ២១នាក់រងរបួស ក្នុងនោះមាន២នាក់របួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទំនប់ដូនទ្រី ក្នុងភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគីរី។ គោយន្តកន្រ្តៃម៉ាកគូបូតាRTពណ៌ក្រហម ដែលបើកបរដោយលោក ភាន់ ស្រួច…

កំពត៖ ភ្ញៀវទេសចរកុះករមកលេងរមណីយដ្ឋានទឹកឈូ ថ្ងៃទី២ចូលឆ្នាំខ្មែរ

កំពត៖ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន ដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម។ ទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរណ៍ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។ ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍ថា…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅកំពង់ស្ពឺ៖ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់ក្រោយម៉ូតូបុករថយន្តលោកតាវ័យ៧៣ឆ្នាំ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២៦ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរបួសធ្ងន់ធ្ងរ ក្រោយម៉ូតូដែលជិះឌុបប្រពន្ធបុកជាមួយរថយន្តលោកតាវ័យ៧៣ឆ្នាំកំពុងបត់ឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦:២០នាទីព្រឹក នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ត្រង់ភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី។ នគរបាលស្រុកគងពិសីបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខកំពង់ឆ្នាំង 1E-4250 បានបើកបរដោយឈ្មោះ…

ព្រមានពីក្រសួងធាតុអាកាស៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្រមានពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលព្យាករថា ខេត្តជាច្រើននៅកម្ពុជា រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ យោងតាមការប៉ាន់ស្មានរបស់ក្រសួង តំបន់វាលទំនាបដែលរួមមាន ខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម…

រន្ទះបាញ់សម្លាប់យុវជន នៅក្រចេះ ក្នុងពេលភ្លៀងធ្លាក់តែ១ម៉ោង

ខេត្តក្រចេះ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏សែនឈឺចាប់មួយបានកើតឡើងនៅពេលភ្លៀងធ្លាក់ខ្លាំង នៅស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ យោងតាមព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នៅវេលាម៉ោង ១៧:១៥នាទី ក្រោមដំណក់ទឹកភ្លៀងដ៏ខ្លាំងក្លា រន្ទះបានបាញ់ទៅលើមនុស្សពីរនាក់ នៅវត្តវិហាធំសរសរ១០០ ភូមិសំបូរ ឃុំសំបូរ។ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ ខណៈម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងក្រោយកើតហេតុភ្លាម ដើម្បីធ្វើការពិនិត្យ និងចាត់វិធានការសង្គ្រោះ។…

នគរបាលស្អាងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រកឃើញម៉ាទឹកកក និងវត្ថុតាង

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក។ ប្រតិបត្តិការនេះ បានអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះបង្ក្រាបនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥:៣០នាទី នៅចំណុចផ្ទះមួយកន្លែង…

ភ្ញាក់ផ្អើល! បុរសជាប់គាំងក្នុងរថយន្តអគ្គិសនី ទ្វារជាប់សោ សុំជួយសង្គ្រោះ

ខេត្តកណ្តាល៖ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៦ មេសា ២០២៦ នៅពេលបុរសម្នាក់ត្រូវជាប់គាំងនៅក្នុងរថយន្តអគ្គិសនីម៉ាក Mazda EZ-60 បន្ទាប់ពីរថយន្តរលត់ភ្លាមៗ និងប្រព័ន្ធសោទ្វារជាប់យ៉ាងជាប់ជាប់។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ព្រែកខ្សាយ ឃុំស្វាយប្រទាយ ស្រុកស្អាង ខេត្តកណ្ដាល។ តាមព័ត៌មានបឋមបញ្ជាក់ថា រថយន្តបានបើកបរដោយធម្មតា ប៉ុន្តែស្រាប់តែមានបញ្ហាបច្ចេកទេស បណ្ដាលឱ្យរលត់ និងបិទប្រព័ន្ធខាងក្នុងទាំងស្រុង ចាប់តាំងពីម៉ោងជិត៦ព្រឹក។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា…

ប្តីខឹងប្រពន្ធរាំលេងថ្ងៃចូលឆ្នាំ វាយ៣ដៃទាត់១០ជើង អះអាងថា ‘ជាការព្រមាន’

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកបសេដ្ឋឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាលើប្រពន្ធដោយវាយ៣ដៃ និងទាត់១០ជើង ដោយសារតែខឹងប្រពន្ធចូលរាំលេងក្នុងភូមិជាមួយសរសៃខ្ចីក្នុងថ្ងៃចូលឆ្នាំ។ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ មេសា ២០២៦ ស្ត្រីឈ្មោះ ណន សំណាង អាយុ១៩ឆ្នាំ បានមកដាក់ពាក្យប្ដឹងប្តីរបស់នាង ស៊ីម សម្ភស្ស អាយុ៣១ឆ្នាំ ដោយចោទប្រកាន់ថាបានប្រើអំពើហិង្សាលើនាង។ ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា នៅយប់ថ្ងៃទី១៤ មេសា…

បងប្អូនខ្មែរនៅម៉ាឡេស៊ីរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងអឺងកង បង្ហាញវប្បធម៌ជាតិលើឆាកអន្តរជាតិ

ប្រទេសម៉ាឡេស៊ី – បងប្អូនខ្មែរជាង ៥០០នាក់ រួមទាំងពលករ សហគមន៍ និងនិស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦យ៉ាងអឺងកង សប្បាយរីករាយ ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ។ ពិធីនេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រុមការងារយុវជននៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) នៅទីតាំងចំនួន២កន្លែង។…

កំពង់ចាម៖ នគរបាលឃាត់ខ្លួនយុវជនប៉ុនប៉ងលួចក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ខេត្តកំពង់ចាម – កម្លាំងនគរបាលក្រុងកំពង់ចាមបានធ្វើប្រតិបត្តិការជោគជ័យក្នុងការទប់ស្កាត់បទល្មើសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយឃាត់ខ្លួនយុវជនម្នាក់ដែលកំពុងប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកចូលរួមពិធី។ តាមការបញ្ជាក់ពីមន្ត្រីនគរបាល ការប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងពិធីសង្ក្រាន្ត។ ថ្ងៃទី១៣ មេសា ឆ្នាំ២០២៦ នៅម៉ោង១០:៣០នាទី កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យឈ្មោះ គា ដែន អាយុ១៨ឆ្នាំ ក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម។ ជនសង្ស័យនេះធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទលួចពីមុន។…