ព័ត៌មានជាតិ

កងអាវុធហត្ថភ្នំពេញ រក្សាសុវត្ថិភាពពេលសង្ក្រាន្ត ផ្សព្វផ្សាយលេខបន្ទាន់ 1291

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ នគរសង្ក្រាន្ត ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ ការងារនេះត្រូវបានអនុវត្តនៅថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថពីទីបញ្ជាការ និងមូលដ្ឋានទាំង១៤ខណ្ឌ ដែលបានសហការជាមួយសមត្ថកិច្ចចម្រុះផ្សេងៗ។ ពួកគេបានរក្សាសណ្ដាប់ធ្នាប់ និងផ្តល់សេវាសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមទីតាំងនានាក្នុងរាជធានី។ លោក នាយឧត្តមសេនីយ៍ បានអះអាងថា៖…

ព្យុះស៊ីនឡាគូមកដល់កម្ពុជា! ក្រសួងធនធានទឹកដាក់ប្រុងប្រយ័ត្នភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅពេលដែលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។ ព្យុះនេះបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែគន្លងផ្លូវដើររបស់វាពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។…

អតីតប្ដីចាប់បានហើយ! បាញ់សម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡននៅទួលពង្រ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនអតីតប្ដីដែលបានបាញ់និងវាយសម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡននៅទួលពង្រ បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ធូក ជី អាយុ៣៩ឆ្នាំ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។ គាត់មានទីលំនៅនៅភូមិព្រីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ហេតុការណ៍សាហាវនេះបានកើតឡើងនៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ មេសា…

យោធាខឹងគេនិយាយឌឺដង ផ្ទុះកាំភ្លើងបាញ់អ្នកភូមិបែកប្រអប់ជើង រួចប្រគល់ខ្លួននគរបាល

ខេត្តកំពង់ស្ពឺ – មន្ត្រីយោធាម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីផ្ទុះកាំភ្លើងខ្លីបាញ់អ្នកភូមិម្នាក់បណ្តាលឱ្យបែកប្រអប់ជើង ដោយសារតែខឹងគេនិយាយឌឺដងនិងមើលងាយខ្លួន។ នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ហេតុការណ៍ហិង្សាដោយចេតនាបានកើតឡើងនៅវេលាម៉ោង ៣:៥០ រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះម្តាយក្មេកជនរងគ្រោះ ក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ។ ជនសង្ស័យដៃដល់ឈ្មោះ កង វិឈិន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធានៅភូមិវាល…

ក្រសួងការពារជាតិបដិសេធព័ត៌មានក្លែងក្លាយថា «កម្ពុជាស្នើបើកច្រកព្រំដែនជាមួយថៃ»

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែមេសានេះ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»។ អ្នកនាំពាក្យបានបញ្ជាក់ថា នេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ។ កម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប…

ក្រចេះ៖ កងរាជអាវុធហត្ថឃាត់ខ្លួនក្រុមក្មេងទំនើង ១២ នាក់ និងម៉ូតូកែច្នៃ ១១គ្រឿង ក្នុងឱកាសបុណ្យចូលឆ្នាំ

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំផ្ទាល់ដោយលោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២ នាក់ ដែលប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការបង្ក្រាបនេះបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១២ នាក់ រួមជាមួយម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងខុសបច្ចេកទេសចំនួន ១១គ្រឿង។…

ព្យុះស៊ីនឡាតូមិនប៉ះពាល់កម្ពុជា តែខេត្តខ្លះនៅមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដោយបង្ហាញថា ព្យុះទី៤ ឈ្មោះស៊ីនឡាតូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ប៉ុន្តែគន្លងផ្លូវដើររបស់វាពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នឹងមានលក្ខណៈដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖…

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ទស្សនាសិល្បៈ និងពិព័រណ៍ផលិតផលនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាការសម្តែងសិល្បៈគុណល្បុកតោ និងរបាំកណ្តូបសេះ នាថ្ងៃទី១៤ មេសា ២០២៦។ កម្មវិធីនេះរៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចនិងប្រតិភូអមដំណើរបានទស្សនាស្តង់ពិព័រណ៍ផលិតផលនានា ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពនានា និងរដ្ឋបាលក្រុង/ស្រុកទាំង៨។ កម្មវិធីនេះរៀបចំនៅសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល)…

អាជ្ញាធរមណ្ឌលគិរីបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំ ឃាត់ខ្លួនជនបរទេស២៦២នាក់ និងរឹបអូសឧបករណ៍បច្ចេកវិទ្យារាប់ពាន់គ្រឿង

ខេត្តមណ្ឌលគិរី៖ កម្លាំងអាជ្ញាធរខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយកន្លែង នៅក្នុងអគារពាណិជ្ជកម្មចិន ក្រុមហ៊ុនមុងទ័រជាលី សេងមៅឆេង ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ មេសា ២០២៦។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៦២ នាក់ (ស្រី ៤៧ នាក់) ដែលមាន៩សញ្ជាតិ ក្នុងនោះមានជនជាតិចិន ១៣៥ នាក់…

អ្នកជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងខ្លាំង ខឹងដោយមានគេស្រែកជេរ ស្ទុះទៅទាញដាវកែច្នៃដេញកាប់នៅសៀមរាប

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់មួយបានកើតឡើងនៅក្នុងភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅវេលាម៉ោង២១ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលអ្នកជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងខ្លាំង បានធ្វើឱ្យមានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងរហ័ស និងចាត់ចែងឱ្យចាប់ខ្លួនជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យសំខាន់គឺ…