សន្តិសុខសង្គម

ឆ្មក់ភ្លាមៗ! នគរបាលជំនាញទៅបង្ក្រាបភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីមួយក្រុមសង្ស័យពាក់ព័ន្ធសេវាកម្មខុសច្បាប់

កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន «ឬស្សីស្រស់» ឃាត់ប្រុសស្រីជាច្រើននាក់ ដោយសង្ស័យថាទីតាំងខាងលើមានបង្កប់សេវាកម្មខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងហាងបូករួមទាំងសម្ភារៈមួយចំនួនធំ យកទៅសួរនាំជាបណ្តោះអាសន្ន។ ក្រោយពេលប្រតិបត្តិការរួច…

ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចម៉ូតូអ្នកស្គាល់គ្នាតាម GPS

រូបភាពបង្ហាញពីការឃាត់ខ្លួនជនសង្ស័យ ភ្នំពេញ៖ ជនសង្ស័យ ០២នាក់ ប្រុសស្រី ត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានសម្រេច ក្រោយពួកគេបានធ្វើស៊ីម៉ូតូ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកស្គាល់គ្នា។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០៤ទាបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ…

ខណ្ឌកំបូលបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែកប្រវែងជាង ៨០០ម ក្នុងសង្កាត់កន្ទោក

ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល អាជ្ញាធរខណ្ឌកំពុងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល។ ជាក់ស្តែង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌទទួលការងារសាធារណៈការ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ…

រថយន្តដឹកទំនិញ២គ្រឿងត្រូវឃាត់សង្ស័យដឹកលើសទម្ងន់ តែត្រូវដោះលែងវិញបន្ទាប់ពីជជែកគ្នាជាច្រើនម៉ោង

ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តកាំពីរស្រុកចិត្របុរី ខេត្តក្រចេះ បានឃាត់រថយន្តដឹកទំនិញចំនួន២គ្រឿងនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ដោយសង្ស័យមានការដឹកលើសទម្ងន់។ ក្រោយពីមានការជជែកគ្នាអស់រយៈពេលជាច្រើនម៉ោង រថយន្តទាំងពីរត្រូវបានដោះលែងវិញដោយមិនបានចូលស្ថានីយថ្លឹង។ លោក ពេជ្រ គណនា ប្រធានជញ្ជីង បានបញ្ជាក់ថា ក្រុមរបស់លោកចុះទៅឃាត់ពិតមែន ហើយដោយមានការអនុគ្រោះពីក្រសួងចំពោះរថយន្តដឹកកសិផល។ រថយន្តប្រភេទនេះអាចដឹកចន្លោះពី៤៥ទៅ៦០តោន រយៈពេលពីរខែ ចាប់ពីថ្ងៃទី៧មេសា ដល់ថ្ងៃទី៦មិថុនា ឆ្នាំ២០២៦។ ប្រភពមួយបានឲ្យដឹងថា…

ខេត្តប៉ៃលិនរឹតបន្តឹងការត្រួតពិនិត្យជនបរទេសខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសអនឡាញ

ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះបន្តបេសកកម្មត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ។ កិច្ចប្រតិបត្តិការនេះផ្តោតលើការត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់ជនបរទេសខុសច្បាប់ ជាពិសេសការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) តាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥៩។ លោកស្រីអភិបាលខេត្តបញ្ជាក់ថា គោលបំណងគឺត្រួតពិនិត្យនិងគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅឬធ្វើការដោយខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ការបង្ក្រាបបទល្មើសរួមមានការទប់ស្កាត់ការជួញដូរមនុស្ស ការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនតាមព្រំដែន។…

អាជ្ញាធរស្វាយរៀងបង្ក្រាបសម្បុក Online Scam នៅកាស៊ីណូថាយថិនឃីង ឃាត់ខ្លួន ២៣ នាក់

អាជ្ញាធរខេត្តស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបសម្បុកប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងកាស៊ីណូ ថាយថិនឃីង ក្រុងបាវិត កាលពីរសៀលថ្ងៃទី២០ មេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបានការសហការពីអ្នកគ្រប់គ្រងកាស៊ីណូ និងសណ្ឋាគារ ថាយថិនឃីង។ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងជំនាញចុះបង្ក្រាបភ្លាម។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២៣ នាក់…

អាជ្ញាធរព្រះសីហនុបង្ក្រាបទីតាំងឆបោកអនឡាញ៣កន្លែង ឃាត់ខ្លួនជនបរទេស៤៥នាក់

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានអនុវត្តប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែង និងឃាត់ខ្លួនជនបរទេសសរុប៤៥នាក់។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារ កាលពីថ្ងៃទី២១ មេសា ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប១៧កន្លែង។ កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន៖ ១. ទីតាំងទី១៖ នៅភូមិថ្មធំ…

រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារបង្ក្រាបនៅស្រុករវៀង

កម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់មួយគ្រឿង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំណុចបង្គោលលេខ៧២ ត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីពលរដ្ឋភ្លាម លោកបានសុំគោលការណ៍ពីអភិបាលខេត្ត និងស្នើកម្លាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ រួមជាមួយកម្លាំងជំនាញបរិស្ថាន ដេញស្ទាក់…

អភិបាលរងក្រុងដូនកែវ ដឹកនាំកម្លាំងចុះរៀបសណ្តាប់ធ្នាប់ និងត្រួតពិនិត្យតម្លៃភាស៊ីជុំវិញផ្សារធំតាកែវ

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញបរិវេណផ្សារធំតាកែវ ដោយផ្តោតសំខាន់លើការកែលម្អសោភ័ណភាពទីក្រុង អនាម័យបរិស្ថាន និងការរៀបចំរបៀបរៀបរយឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរក្រុងបានពិនិត្យ និងណែនាំដល់អាជីវករ ព្រមទាំងអ្នកលក់ដូរនៅតាមបណ្តោយផ្លូវជុំវិញផ្សារ ឲ្យចូលរួមថែរក្សាអនាម័យ មិនដាក់សំរាមចោលអនាធិបតេយ្យ និងគោរពតាមការរៀបចំទីតាំងលក់ដូរដែលអាជ្ញាធរកំណត់ ដើម្បីបង្កើនភាពស្រស់ស្អាត…

អគ្គិភ័យឆាបឆេះផ្ទះនៅបុរីហុងឡាយ ដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ម៉ោង៩:៣៥នាទី អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅបុរីហុងឡាយ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះដែលរងគ្រោះគឺលោក វេង សុខកែវ អាយុ៣៥ឆ្នាំ ដែលជាមន្ត្រីរាជការ។ មុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញផ្សែងហុយចេញយ៉ាងខ្លាំងពីក្នុងផ្ទះ ហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាម។ ក្រោយទទួលព័ត៌មាន រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះដល់ទីតាំងកើតហេតុយ៉ាងរហ័ស។…