ត្រាំបិទបញ្ចប់ទស្សនកិច្ចនៅចិន អះអាងចិនត្រៀមទិញយន្តហោះបូអ៊ីង ២០០គ្រឿង ជាង៧៥០គ្រឿងទៀតកំពុងរង់ចាំ
ទីក្រុងប៉េកាំង៖ លោកដូណាល់ ត្រាំ បានចាកចេញពីទីក្រុងប៉េកាំងហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃ ដោយលោកថ្លែងថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែគេមិនសូវដឹងលម្អិតប៉ុន្មានទេថា មហាអំណាចទាំងពីរបានឯកភាពគ្នាលើអ្វីខ្លះនោះ។ លោកត្រាំធ្វើដំណើរទៅប្រទេសចិនលើកនេះ បានជួបគ្នាកម្រិតកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ចជាច្រើននាក់ ក្នុងវិស័យកសិកម្ម អាកាសចរណ៍ រថយន្តអគ្គិសនី និងបន្ទះឈីបប្រើបញ្ញាសិប្បនិម្មិត។ បញ្ហាពាណិជ្ជកម្មជារឿងសំខាន់ស្ទើរតែស្ថិតនៅកំពូលតារាងនៃរបៀបវារៈជួបគ្នាលើកនេះ…
