សោកសៅ! នាយ តាក់ស៊ី បង្ហើបពីការវះកាត់ម្រាមដៃ និងជើង ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ
រាជធានីភ្នំពេញ ៖ ស្ថានភាពជំងឺរបស់តារាកំប្លែងរឿងនាយ តាក់ ស៊ី កាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីគ្រូពេទ្យតម្រូវឱ្យកាត់ម្រាមដៃ និងម្រាមជើងមួយចំនួនទៀត ដោយសារជំងឺទឹកនោមផ្អែមដែលបានញាំញីរូបលោកអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ តារារូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ ដោយសារជំងឺទឹកនោមផ្អែមធ្វើទុក្ខយ៉ាងខ្លាំង។ ក្នុងពេលព្យាបាលនេះ ក្រុមគ្រូពេទ្យតម្រូវឱ្យលោកកាត់ម្រាមដៃ និងជើងមួយចំនួនចោល ដោយសារដំបៅស៊ីរាលមិនអាចទុកបាន។ បច្ចុប្បន្ននេះ លោកបានត្រឡប់មកសម្រាកព្យាបាលនៅឯគេហដ្ឋានវិញ ប៉ុន្តែនៅតែស្ថិតក្នុងការតាមដានពីក្រុមគ្រូពេទ្យ។ នាយ…
