សមត្ថកិច្ចបញ្ជូនឈ្មួញស្រីនាំចូលទុរេនថៃខុសច្បាប់ទៅតុលាការ រកឃើញដឹកជញ្ជូន៣លើកជាង២តោន
ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបានសម្រេចនាំខ្លួនស្ត្រីឈ្មួញម្នាក់ដែលប្រព្រឹត្តល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ដោយនាំចូលផ្លែទុរេនពីប្រទេសថៃដោយខុសច្បាប់ បញ្ជូនទៅតុលាការកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ថា ជនសង្ស័យឈ្មោះ ព្រឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងស្រេច…
