ប្រតិបត្តិការណ៍សម្អាត! ជនជាតិចិន ១៥៣នាក់ ជាប់រឿងឆបោកអនឡាញ ត្រូវបានបណ្តេញចេញពីកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសហការជាមួយស្ថានទូតចិន ធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី ០២នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ការបណ្តេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត…
