ព័ត៌មានជាតិ

ផ្ទុះកំហឹងប្រច័ណ្ឌ! ប្ដីចុងវាយប្រពន្ធរបួសធ្ងន់ ហើយបង្ហូរសាំងប៉ងដុតសម្លាប់ទាំងកូនៗ និងខ្លួនឯង តែត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់

ភ្នំពេញ៖ បុរសម្នាក់ស្ទុះយកកាំបិតកាប់ប្រពន្ធដែលទើបតែរស់នៅជាមួយគ្នាបានតែ៣ខែ សន្លប់ស្ទើរស្លាប់ ក្រោយពីដឹងថានាងបានទៅដើរលេងជាមួយអតីតប្ដី រហូតឈានដល់ការបង្ហូរសាំងប៉ងកម្ទេចចោលទាំងអស់គ្នា។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនដៃដល់ឈ្មោះ ប៉ែន ស៊ីណាត (អាយុ៤០ឆ្នាំ ជាងកញ្ចក់) ខណៈជនរងគ្រោះជាស្ត្រីឈ្មោះ…

ភ្ញាក់ផ្អើល! រថយន្ត Land Cruiser ជ្រុលចង្កូតបុករង្វង់មូលលោកតាខ្មៅ ក្រោយបើកបរហួប្រមាណរត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់បានវិញ

​កណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបញ្ជាក់ព័ត៌មានពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅតំបន់រង្វង់មូលលោកតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:២០ ទាល់ភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលលោកតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ…

ឃាត់ខ្លួនបុរសសង្ស័យជាអ្នកជួញដូរគ្រឿងញៀន ជាមួយកាំភ្លើងកែឆ្នៃ១ដើម នៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការមូលដ្ឋាន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង…

លោក លី ធុជ ស្នើមូលនិធិចិនជួយជនពិការដោយសារមីននៅកម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD) ពិចារណាជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ខណៈលោកទទួលជួប លោកស្រី Wang…

តើការបំពេញកាតព្វកិច្ចយោធាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់យុវជនកម្ពុជា និងសង្គមជាតិ?

ការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពារ និងអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីជាកាតព្វកិច្ចជាតិ វាក៏ផ្តល់ផលប្រយោជន៍ជាច្រើនដល់យុវជនខ្លួនឯង និងសង្គមទាំងមូលផងដែរ។ សម្រាប់យុវជន៖ ការចូលរួមក្នុងជីវិតយោធា ជួយបណ្តុះវិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់។ ការហ្វឹកហាត់រាងកាយជាប្រចាំធ្វើឲ្យសុខភាពរឹងមាំ និងមានកម្លាំងអត់ធ្មត់។ លើសពីនេះ យុវជនទទួលបានជំនាញសំខាន់ៗដូចជា ការងារជាក្រុម ការដឹកនាំ និងការដោះស្រាយបញ្ហា ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគត។ ការបំពេញកាតព្វកិច្ចនេះ ក៏បណ្តុះស្មារតីស្នេហាជាតិ…

សាកលវិទ្យាល័យកម្ពុជាត្រៀមដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាល AI និងដ្រូន សហការជាមួយចិន

ភ្នំពេញ៖ លោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគុនមីង (Kunming University of Science and Technology) និងក្រុមហ៊ុន Zhipo Qingyan Technology…

ថ្នាក់ដឹកនាំការទូតកម្ពុជា-លីទុយអានី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។…

ប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានឫស្សីស្រស់៖ ឃាត់ខ្លួនម្ចាស់ហាង និងបុគ្គលិកស្រីៗជាច្រើននាក់ រួមជាមួយវត្ថុតាងមួយចំនួនធំ

ភ្នំពេញ៖ ភោជនីយដ្ឋានយីហោឫស្សីស្រស់មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងវត្ថុតាងជាច្រើន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឱ្យដឹងថា ទីតាំងហាងខាងលើនេះ ត្រូវបានអង្គការមួយបានចុះស៊ើបអង្កេតជាក់ស្តែង ហើយក៏បានរាយការណ៍ទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន…

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនអន្តរស្រុក! ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ នៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានសហការគ្នាពី៣ស្រុក ចុះបង្ក្រាបបទល្មើសគ្រឿងញៀនដោយជោគជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងសំខាន់ៗជាច្រើន។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះថា ការបង្ក្រាបនេះធ្វើឡើងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីពីលោក សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ ហ៊ាង ឈាងលី…

លោក លី ធុជ ស្នើសុំអូស្រ្តាលីបន្តគាំទ្រការងារមីន ដើម្បីគោលដៅគ្មានជនរងគ្រោះថ្មីទៀត

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦…