អាណិតស្រឡាញ់! ទារកតូចត្រូវបោះចោលក្នុងព្រៃ ខេត្តក្រចេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ខេត្តក្រចេះ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីមានការរកឃើញទារកត្រូវបានម្ដាយចិត្តអប្រិយ៍យកទៅបោះចោលក្នុងតំបន់ព្រៃ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទារកតូចត្រូវបានរកឃើញក្នុងស្ថានភាពគួរឲ្យអាណិត ខណៈពេលអ្នកភូមិចូលទៅមើល ហើយបានប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការជួយសង្គ្រោះជាបន្ទាន់។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងយកទារកទៅថែទាំ ព្រមទាំងបើកការស៊ើបអង្កេត ដើម្បីស្វែងរកម្តាយពាក់ព័ន្ធ មកទទួលខុសត្រូវតាមផ្លូវច្បាប់។…
