ព័ត៌មានអន្ដរជាតិ

ស្ត្រីបារាំងឆ្លងវីរុសហាន់តា សន្លប់បាត់ស្មារតី ពេទ្យប្រើសួតសិប្បនិម្មិតសង្គ្រោះ

ស្ត្រីជនជាតិបារាំងម្នាក់ ដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសហាន់តានៅលើនាវាទេសចរណ៍ MV Hondius កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បន្ទាប់ពីត្រូវបានជម្លៀសទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងប៉ារីស។ សារព័ត៌មាន NPR បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Xavier Lescure ឯកទេសផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Bichat ឲ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកជំងឺរូបនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយសាររលាកសួតធ្ងន់ធ្ងរ និងមានបញ្ហាបេះដូងរួមផងដែរ។…

UAE បដិសេធខ្ទើយៗ ក្រោយអ៊ីស្រាអែលអះអាងថា ណេតាន់យ៉ាហ៊ូ ធ្លាប់ធ្វើទស្សនកិច្ចសម្ងាត់

រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានលើកឡើងថា លោកបានធ្វើ «ដំណើរទស្សនកិច្ចសម្ងាត់» ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រមួយនេះ ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ តាមការផ្សាយរបស់ Al Jazeera ដោយយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM កាលពីយប់ថ្ងៃពុធ…

វិបត្តិថាមពលគុយបា៖ អស់ប្រេងស្តុក រាជធានីឡាហាវ៉ានធ្លាក់ក្នុងភាពងងឹតអស់ជាច្រើនម៉ោង

ស្ថានភាពនៅប្រទេសគុយបាកំពុងធ្លាក់ចូលក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុត បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ថាប្រទេសនេះបានអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈសម្រាប់ផលិតអគ្គិសនីទាំងស្រុងហើយ។ វិធានការរឹតត្បិតពីសំណាក់សហរដ្ឋអាមេរិកបានធ្វើឱ្យការដឹកជញ្ជូនប្រេងចូលទៅកាន់កោះនេះត្រូវកាត់ផ្តាច់ ដែលបណ្តាលឱ្យទីក្រុងឡាហាវ៉ានកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីដ៏អាក្រក់បំផុតក្នុងរយៈពេលរាប់ទសវត្សរ៍។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters លោក Vicente de la O រដ្ឋមន្ត្រីក្រសួងថាមពល បានថ្លែងដោយក្តីបារម្ភថា គុយបាមិនមានប្រេងឥន្ធនៈ…

ល្បិចការទូតចិន៖ ប្តូរអក្ខរាវិរុទ្ធឈ្មោះលោក រូប៊ីយ៉ូ ដើម្បីគេចពីទណ្ឌកម្មខ្លួនឯង!

ព្រឹត្តិការណ៍មួយដែលធ្វើឱ្យអ្នកនយោបាយនិងអ្នកសារព័ត៌មានភ្ញាក់ផ្អើលបានកើតឡើង កាលពីពេលថ្មីៗនេះ នៅក្នុងវិមានប្រជាជនទីក្រុងប៉េកាំង។ លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មដល់ទៅពីរលើក បានបង្ហាញខ្លួនអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបកំពូលជាមួយមេដឹកនាំចិន។ សំណួរដែលគ្រប់គ្នាចោទសួរគឺ៖ តើហេតុអ្វីបានជាលោក រូប៊ីយ៉ូ ដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មចិន អាចដើរចូលទៅក្នុងទឹកដីចិនដោយគ្មានបញ្ហាអ្វី? តាមការចុះផ្សាយរបស់សារព័ត៌មាន…

អ៊ីរ៉ង់ដាក់ឱសានវាទអាមេរិក៖ ទទួលយកសន្តិភាព ឬប្រឈមបរាជ័យ

ក្រុងតេអេរ៉ង់៖ តំណាងចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានផ្ញើសារដ៏តឹងរ៉ឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១២ ឧសភា ដោយព្រមានថា អាមេរិកគ្មានជម្រើសក្រៅពីទទួលយកផែនការសន្តិភាពចុងក្រោយរបស់ខ្លួននោះទេ បើមិនដូច្នោះទេ នឹងប្រឈមនឹងបរាជ័យជាបន្តបន្ទាប់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា…

អស្ចារ្យ! អាមេរិក-អ៊ុយក្រែន​​ចាប់ដៃគូ​​បង្កើន​ទុន​​ផលិត​ដ្រូន​ទំនើប​​ឆ្លើយតប​តម្រូវការខ្ពស់

សហ​រដ្ឋ​អាមេរិក និង អ៊ុយក្រែន បាន​រៀប​ចំ​សេចក្តី​ព្រាង​អនុស្សរណៈ​ការពារជាតិ​ដ៏សំខាន់មួយ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំងពីរ​ផលិតដ្រូន​រួមគ្នា។ ជា​ពិសេស​ ទីក្រុង​កៀវ​អាច​នាំ​ចេញ​បច្ចេកវិទ្យា​សង្គ្រាម​អេឡិចត្រូនិក​ទៅកាន់​សហរដ្ឋ​អាមេរិក។ យោង​តាម​សារព័ត៌មាន CBS កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ​២០២៦ កិច្ច​ព្រម​ព្រៀង​នេះ​មានគោលបំណង​បន្ថយ​គម្លាត​ផលិតកម្ម​រវាង​លោក​ខាងលិច និង​តម្រូវការខ្ពស់​នៃ​ដ្រូន​ទំនើប។ តាម​រយៈ​ការ​បញ្ចូល​ដើមទុន​រួម​គ្នា អាមេរិក​និង​អ៊ុយក្រែន​មាន​គោល​បំណង​ពង្រីក​ការ​ផលិត​ប្រព័ន្ធ​ផ្លូវ​អាកាស​តម្លៃទាប និង​គ្រឿង​បរិក្ខារ​រុករកបាន​ឆ្ងាយ។ ខណៈ​ទីក្រុង​កៀវ​រំពឹង​ថា​នឹង​មាន​សមត្ថភាព​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការពារជាតិ​សរុប​ចំនួន ៥៥ ប៊ីលានដុល្លារ​សម្រាប់​ឆ្នាំ​ខាងមុខ។…

សោកនាដកម្ម! កុមារជិត ៦០នាក់ស្លាប់-របួសក្នុង១សប្ដាហ៍ ទោះលីបង់មានបទឈប់បាញ់ជាមួយអ៊ីស្រាអែល

ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏ស្ថានការណ៍នៅលីបង់នៅតែបង្ហូរឈាម ជាពិសេសចំពោះកុមារដែលជាជនរងគ្រោះដ៏ធំបំផុត។ របាយការណ៍ថ្មីពីមូលនិធិសង្គ្រោះកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលចុះផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ កុមារយ៉ាងហោចណាស់ ៥៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។…

ភ្ញាក់ផ្អើល! រុស្ស៊ីបាញ់សាកល្បងមីស៊ីល Sarmat ថ្មី ហោះបានជាង ៣ម៉ឺនគីឡូម៉ែត្រ ពូទីនថាខ្លាំងជាងគេលើលោក

ទីក្រុងមូស្គូ៖ រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ កាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ ការសាកល្បងនេះត្រូវបានស្វាគមន៍ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប៉ុន្មានថ្ងៃបន្ទាប់ពីលោកអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក ពូទីន បានថ្លែងថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងដាក់ឱ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ពីសម័យសហភាពសូវៀត។ លោកប្រកាសយ៉ាងម៉ឺងម៉ាត់ថា…

ឃ្លានថ្នមៗ! ទាហានអ៊ុយក្រែនស្ទើរស្លាប់រស់ដោយគ្មានអាហារជិត២០ថ្ងៃនៅជួរមុខ

រូបភាពទាហានស្គមស្គាំងអ៊ុយក្រែន ៤នាក់ កំពុងអង្វរសុំអាហារ ធ្វើឲ្យប្រជាជនរំជួលចិត្តយ៉ាងខ្លាំង នៅចុងខែមេសា។ ពួកគេបានអត់អាហាររយៈពេល ១៧ថ្ងៃ ដោយគ្មានការដឹកជញ្ជូនម្ហូបអាហារមកដល់ ហើយមិនបានប្តូរវេនជាច្រើនខែ។ អ្នកស្រី Anastasia Silchuk ដែលស្វាមីបម្រើការក្នុងកងពលតូចលេខ១៤ បានសរសេរលើបណ្តាញសង្គមថា៖ «យុទ្ធជនដួលសន្លប់ដោយសារភាពអត់ឃ្លាន ពួកគេផឹកទឹកភ្លៀង»។ យុទ្ធជនទាំងនោះលាក់ខ្លួននៅខាងឆ្វេងច្រាំងទន្លេ Oskil ខាងកើត Donetsk…

ចិន ដាក់​ខ្សែ​បន្ទាត់​ក្រហម​៤ រឹត​បន្តឹង​ជំហរ​មុន​ជំនួប​កំពូល​ជាមួយ​ត្រាំ

នៅ​មុន​ការ​យាង​មក​ដល់​ទីក្រុង​ប៉េកាំង​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចាប់​ផ្ដើម​បញ្ចេញ​នូវ​សារ​យ៉ាង​ច្បាស់​លាស់​មួយ​ចំនួន។ តាម​រយៈ​អត្ថបទ​វិភាគ​និង​មតិយោបល់​ជា​បន្ត​បន្ទាប់ ថ្នាក់​ដឹកនាំ​ចិន​បាន​បង្ហាញ​ពី​បំណង​ចង់​«ចាប់​ផ្ដើម​ទំនាក់ទំនង​ឡើង​វិញ» ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង។ ទោះ​បី​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​និង​សង្កត់​ធ្ងន់​លើ​ផល​ប្រយោជន៍​រួម​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ ក៏​ទីក្រុង​ប៉េកាំង​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​របស់​ខ្លួន។ ចិន​បាន​ដាស់​តឿន​ជា​ថ្មី​អំពី «ខ្សែ​បន្ទាត់​ក្រហម» ចំនួន ៤ ដែល​សហរដ្ឋអាមេរិក​មិន​ត្រូវ​រំលង​ដាច់​ខាត រួម​មាន៖ ១. បញ្ហា​កោះ​តៃវ៉ាន់ ២.…