ចិនជំរុញប៉ាគីស្ថានបន្តសម្រុះសម្រួលភាពតានតឹងនៅច្រកសមុទ្រ Hormuz ក្រោយការចរចាមិនទាន់ចប់
នាថ្ងៃអង្គារ ទី១២ ឧសភា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឱ្យប៉ាគីស្ថានបន្តដើរតួនាទីសម្រុះសម្រួល ដើម្បីដោះស្រាយភាពតានតឹងនៅច្រកសមុទ្រ Hormuz ខណៈប៉ាគីស្ថានកំពុងប្រឹងប្រែងរៀបចំកិច្ចចរចាផ្ទាល់លើកទីពីររវាងអាមេរិក និងអ៊ីរ៉ង់។ ការពិភាក្សានេះធ្វើឡើងចំពេលពិភពលោករង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់ឱ្យបានយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ គឺចាំបាច់បំផុត…
