បង្ក្រាបបារីអេឡិចត្រូនិក FISCO ជិត ៣ពាន់ប្រអប់ នៅខណ្ឌសែនសុខ ឃាត់ជនជាតិចិនម្នាក់
អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង នៅក្នុងខណ្ឌសែនសុខ ក្រោយការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ដកហូតបានវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២:៣៥ នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…
