យុវជនជិត ១០០០នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទក្មេងទំនើង ក្នុងត្រីមាសទី១ ឆ្នាំ២០២៦
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិទាំងអស់បានបង្ក្រាបក្រុមក្មេងទំនើងបានចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប ៩៧៤នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះថយចុះ ១៣ករណី និងជនបង្កថយចុះ ១១៥នាក់។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៤១នាក់ និងអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តចំនួន ៤៣៣នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត…
