បរទេស២២នាក់ ក្នុងនោះចិន២០ រុស្សី២ ត្រូវតុលាការបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នពីបទឆបោក Online Scam
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនបរទេសសរុបចំនួន ២២នាក់ ក្នុងនោះរួមមានជនជាតិចិនចំនួន២០នាក់ និងរុស្សី២នាក់ (ស្រី១នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុម ប្រព្រឹត្តនៅកម្ពុជា។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ តាមប្រភពដដែល ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា…
