ជីវិត និងសង្គម

រថយន្តដឹកខ្សាច់បើកបរហួសល្បឿន ដាក់ហៀរផ្លូវ ប្រជាពលរដ្ឋឃុំអ្នកលឿងព្រួយបារម្ភពីគ្រោះថ្នាក់ និងសុខភាព

ខេត្តព្រៃវែង៖ ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ បញ្ហាចម្បងដែលប្រជាពលរដ្ឋត្អូញត្អែរនោះគឺ ម្ចាស់ដេប៉ូលក់ខ្សាច់ទាំងនោះប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនខ្សាច់ដាក់ហៀរៗផ្លូវ វេចខ្ចប់មិនបានត្រឹមត្រូវ និងបើកបរលឿនៗ បង្កឱ្យទឹក និងដីខ្សាច់ជ្រុះហូរពេញផ្លូវ។ នេះបណ្តាលឱ្យផ្លូវកៅស៊ូ ឬផ្លូវបេតុងក្លាយទៅជាផ្លូវដីខ្សាច់ បង្កការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ និងអាចប្រឈមនឹងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដដែល។ ជាពិសេសនៅពេលរដូវប្រាំង ការហុយដីខ្សាច់ឡើងទ្រលោមបានប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើមរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ។…

កម្ពុជាឃាត់ខ្លួនជនជាតិថៃចូលដែនដីខុសច្បាប់ សម្របសម្រួលបញ្ជូនតាមយន្តការព្រំដែន

រាជធានីភ្នំពេញ៖ កម្ពុជាបានឃាត់ខ្លួនជនជាតិថៃម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយភាគីទាំងពីរកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែន ដោយឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លួនត្រឡប់ទៅវិញ។ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ…

រដូវកាលបៃតងនេះ កុំភ្លេចទៅលេងតំបន់ទេសចរណ៍ទាំង ១១ ក្នុងខេត្តកំពង់ស្ពឺ!

ខេត្តកំពង់ស្ពឺ៖ បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ប្រមាណ ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ អ្នកនឹងទៅដល់ទីរួមខេត្តកំពង់ស្ពឺ ជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ជាច្រើន ជាពិសេសក្នុងរដូវកាលបៃតង (Green Season) នេះតែម្តង។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅក្នុងខេត្តនេះមានតំបន់ទេសចរណ៍ចំនួន ១១ កន្លែង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួរមើលរំលងឡើយ ក្នុងរដូវកាលបៃតងនេះ…

៤ខែ! អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលជាង២៧ម៉ឺន ចំណូលជិត៥០ម៉ឺនរៀល ក្លាយជាគំរូដល់ប្រទេសផ្សេង

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ទទួលបានចំណូលសរុប ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើប្រមាណ ១២.១១៤.៥០៩ដុល្លារ)។ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួនច្រើនជាងគេ ៨៨.៤៣៨សេវា បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន ៨៧.១៩៨សេវា និងតិចជាងគេគឺវិស័យពាណិជ្ជកម្មត្រឹមតែ២សេវាប៉ុណ្ណោះ។ ជាមួយគ្នានេះ…

លោក កង អាណាន់ បញ្ជាក់ថា រដ្ឋបាលស្រុកមិនរុះរើ «សម្រះ» ពលរដ្ឋនៅក្រៅតំបន់ហាមឃាត់ទេ ក្រោយមានកង្វល់ពីប្រជានេសាទ

ក្រោយពីមានការផ្ទុះឡើងនូវក្តីកង្វល់ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទនៅក្នុងស្រុកអង្គរបូរី ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងលើការនេសាទពីសំណាក់រដ្ឋបាលស្រុកថ្មី លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានចេញមុខផ្តល់ការបំភ្លឺជាផ្លូវការ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ និងការចុះបង្ក្រាបនាពេលថ្មីៗនេះ គឺមិនមែនធ្វើឡើងក្នុងលក្ខណៈទូទៅដែលប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋស្លូតត្រង់នោះទេ។ គោលដៅចម្បងនៃវិធានការរុះរើ និងបង្ក្រាប គឺធ្វើឡើងតែនៅក្នុង«តំបន់អន្លង់អភិរក្ស»ប៉ុណ្ណោះ ដែលជាកន្លែងច្បាប់ហាមឃាត់ដាច់ខាត…

លោក ស៊ី ជិនពីង ស្នើ​ចិន-អាមេរិកធ្វើជាដៃគូ លោក ត្រាំ ឆ្លើយតបថាទំនាក់ទំនងនឹងល្អជាងពេលណាទាំងអស់

ទីក្រុងប៉េកាំង៖ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលផ្លូវការ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវជាផ្លូវការទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យប្រទេសទាំងពីរធ្វើជាដៃគូ មិនមែនជាគូប្រជែងនឹងគ្នាឡើយ។ នេះបើតាមប្រភពពី BBC, CNN, Reuters,…

ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់​សាហាវ​ លួច​រថយន្ត​និង​ស្លាក​លេខ​រហូត​ដល់​៦​ករណី​នៅ​ភ្នំពេញ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិនចំនួន ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចរថយន្ត និងស្លាកលេខរថយន្តចំនួន ៦ ករណីផ្សេងៗគ្នា។ ជនសង្ស័យរួមមាន៖ ១- ឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ៤២ ឆ្នាំ, ២-…

កម្ពុជាប្រតិកម្មខ្លាំង! បដិសេធដាច់ខាតសកម្មភាពថៃចុះបញ្ជីប្រាសាទតាមាន់-តាក្របី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មយ៉ាងខ្លាំងក្លា និងបដិសេធដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានផ្សេងទៀតនៅតាមបណ្តោយព្រំដែន ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ទៅក្នុងបញ្ជីបុរាណស្ថានជាតិរបស់ថៃ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចាត់ទុកសកម្មភាពនេះថាជាការខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់អ្វីឡើយ។ ការចុះបញ្ជីបែបនេះគ្មានមូលដ្ឋានស្របច្បាប់ទេ ហើយមិនអាចយកទៅប្រើជាភស្តុតាងសម្រាប់ការអះអាងអធិបតេយ្យភាពទឹកដី…

សម្តេចតេជោ ស្នើពិនិត្យដកមន្ត្រីកាំកុងត្រូល ករណីភូតកុហកទុរេននាំចូល ជាមេរៀនសម្រាប់មន្ត្រីទាំងអស់

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូលដែលបានកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្ត្រីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពីវេទិកាជួបក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងយ៉ាងដូច្នេះថា៖ «ស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូល ដែលកុហករឿងទុរេននាំចូល…

ត្រាំ-ស៊ីជីនពីង ជួបកំពូលនៅប៉េកាំង ពិភាក្សាបញ្ហាអ៊ីរ៉ង់ ពាណិជ្ជកម្ម និងតៃវ៉ាន់

ទីក្រុងប៉េកាំង៖ លោកត្រាំ និងលោកស៊ីជីនពីង ត្រៀមជួបគ្នាកម្រិតកំពូលដើម្បីពិភាក្សាអំពីបញ្ហារសើបជាច្រើន រួមមានបញ្ហាអ៊ីរ៉ង់ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់។ លោកស៊ីនឹងទទួលស្វាគមន៍លោកត្រាំដោយពិធីបដិសណ្ឋារកិច្ចដ៏អធិក មុនពេលចាប់ផ្ដើមកិច្ចពិភាក្សានៅម៉ោង១០ព្រឹក នៅមហាវិមានប្រជាជន។ មេដឹកនាំទាំង២ក៏នឹងចូលរួមពិធីលៀងសាយភោជន៍នៅវិមានដដែលនេះនៅពេលល្ងាច។ លោកត្រាំនឹងទៅទស្សនាប្រាសាទសួគ៌ ជាទីដែលអតីតព្រះចៅអធិរាជចិនសម័យបុរាណតែងយាងមកបួងសួង។ លោកត្រាំបាននាំបុគ្គលសំខាន់ៗខាងធុរកិច្ចអមដំណើរ ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោកអ៊ីឡនម៉ាស់ (Elon Musk) ថៅកែក្រុមហ៊ុន…