ផ្លាស់ប្តូរថ្មី! សាំងធម្មតា ៥,១៥០រៀល ម៉ាស៊ូត ៥,២០០រៀល ចាប់ពីថ្ងៃនេះតទៅ
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសកែសម្រួលតម្លៃប្រេងឥន្ធនៈថ្មី ដោយប្រេងសាំងធម្មតាចុះមកត្រឹម ៥,១៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតចុះមក ៥,២០០រៀលក្នុងមួយលីត្រ។ ការកែសម្រួលតម្លៃនេះ ធ្វើឡើងដោយផ្អែកលើការប្រកាសអន្តរក្រសួងលេខ ០០៨៣០៨៣ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងបន្ទាប់ គឺ ៥,១៥០រៀល/លីត្រ…
