ពុះពារជាង៣០០បណ្តឹង! ក្រសួងមហាផ្ទៃដោះស្រាយបានជាង៦២%ក្នុងត្រីមាសទី១ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ ក្នុងត្រីមាសទី១ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលបណ្តឹងចំនួន៤១៩ កើនឡើង៧៨%ធៀបនឹងឆ្នាំ២០២៥។ ក្នុងចំណោមបណ្តឹងសរុប៦១០ (រាប់ទាំងបណ្តឹងសល់) អគ្គាធិការដ្ឋានសម្រេចដោះស្រាយបាន៣៧៨បណ្ដឹង ស្មើ៦២% កើនឡើង១០% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា អគ្គាធិការដ្ឋានបានចុះអធិការកិច្ចនិងអង្កេតស្រាវជ្រាវ២៥បណ្ដឹង និងតាមដានការអនុវត្តសេចក្ដីជូនដំណឹងក្រសួង៥គោលដៅ។ លទ្ធផលនៃការដាក់វិន័យនិងទណ្ឌកម្មរួមមាន៖ ដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិ១រូប (នគរបាលខេត្តរតនគិរី) បណ្តេញចេញពីក្របខណ្ឌ២រូប…
