ព័ត៌មានជាតិ

បងថ្លៃអស់សង្ឃឹម! នគរបាលស្រុករុក្ខគិរី ឃាត់ខ្លួនបុរសរំលោភប្អូនថ្លៃកំពុងដាំបាយ នាំផ្តន្ទាទោសតាមច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុករុក្ខគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈដ៏អាស្រូវ ទៅលើស្ត្រីជាប្អូនថ្លៃខ្លួនឯង ក្នុងពេលកំពុងដាំបាយនៅផ្ទះតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី០៤ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនរងគ្រោះជាស្ត្រីអាយុ៤២ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ ណាន នៅ ភេទប្រុស…

បង្ក្រាបផ្ដាច់ក្រុម Online Scams នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស១២នាក់ ដកហូតឧបករណ៍ធ្វើទារុណកម្មផង!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅអគារកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ និងដកហូតវត្ថុតាងជាច្រើនមុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង…

អគ្គិភ័យឆាបឆេះតូបលក់ដូរមួយកន្លែងនៅក្បែផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ឆេះខូចខាតសម្ភារមួយចំនួន សំណាងគ្មានអ្នករងរបួស

ភ្នំពេញ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញសម្ភារអស់មួយចំនួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥៨ នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែរផ្សារព្រែកជ្រៃ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ អ៉ិន ចំណាន…

បង្ក្រាបផ្ទាល់! អាវុធហត្ថខេត្តកំពង់ស្ពឺ ដកហូតគ្រឿងញៀនជិត១គីឡូ ឃាត់ខ្លួនយុវជនម្នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងស្រុកសំរោងទង ដោយអាចដកហូតសារធាតុញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ។ យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៧ នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានវាយឆ្មក់ទីតាំងមួយកន្លែង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង…

ខ្ទប់ណាស់! ក្មេងទំនើងជិះម៉ូតូបង្កអនាធិបតេយ្យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង ០៣ និង ៣០ នាទី យប់អធ្រាត្រ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចស្ពានជ្រោយចង្វារ…

រដ្ឋសភាបោះជំហានថ្មី! ដាក់ដំណើរការ «Evolve Mobile Solution» ពន្លឿនការផ្លាស់ប្តូរឌីជីថល និងពង្រឹងសភាអេឡិចត្រូនិក

វិមានរដ្ឋសភា៖ លោក ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីគឺ «ការផ្លាស់ប្តូរឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធរដ្ឋសភា (Evolve Mobile Solution)» នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ របត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងបទបង្ហាញនាឱកាសនោះ លោក ឃួន…

រាត្រីសង្ស័យ៖ ជនជាតិចិន៦នាក់គ្មានលិខិត ដឹកសម្ភារៈគួរឲ្យសង្ស័យ ត្រូវបានឃាត់ខ្លួនក្នុងស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ សមត្ថកិច្ចប៉ុស្តិ៍គោលដៅត្រួតពិនិត្យមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានប្រទះឃើញ និងឃាត់ខ្លួនជនជាតិចិនចំនួន ៦ នាក់ សុទ្ធតែជាបុរស ដោយពួកគេគ្មានឯកសារជាប់ខ្លួនឡើយ ក្នុងពេលជិះរថយន្តតាក់ស៊ីឆ្លងកាត់។ លោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥ នាទីយប់ ថ្ងៃទី…

លោក លី សាម៉េត ជនជាប់ឃុំវ័យ៧៣ឆ្នាំ បានស្លាប់នៅមណ្ឌលអប់រំកែប្រែទី១ ដោយសារជំងឺប្រចាំកាយ

ភ្នំពេញ៖ អង្គភាពពន្ធនាគារបានឲ្យដឹងថា លោក លី សាម៉េត អាយុ ៧៣ឆ្នាំ ជាជនជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១ (ម១) ត្រូវបានរកឃើញស្លាប់នៅលើគ្រែក្នុងបន្ទប់ឃុំខ្លួន នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។ តាមការបញ្ជាក់របស់អាជ្ញាធរ លោក លី សាម៉េត មានប្រវត្តិជំងឺប្រចាំកាយធ្ងន់ធ្ងរ រួមមាន…

មេធាវី ទី គឹមស្រ៊ាន ចេញសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបករណីទាមទារប្រាក់ជាង ១៨ម៉ឺនដុល្លារ

(ភ្នំពេញ)៖ លោកមេធាវី ទី គឹមស្រ៊ាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sophea Emmi ដែលបានបង្ហោះរូបភាពលិខិតជូនដំណឹងរបស់មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សួន សុខភា ដែលតាំងខ្លួនជាម្ចាស់បំណុល។ លិខិតនោះមានខ្លឹមសារទាមទារឱ្យលោក គឹម សម្បត្តិ ទូទាត់សងប្រាក់ចំនួន USD…

ផ្លូវការ! សមយុទ្ធរួមកម្ពុជា-ឥណ្ឌា CINBAX II បើកវគ្គហ្វឹកហ្វឺនយោធានៅកំពង់ស្ពឺ

ភ្នំពេញ៖ ពិធីបើកសមយុទ្ធទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានរៀបចំឡើងជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងលោកវរសេនីយ៍ឯក…