ព័ត៌មានជាតិ

សម្ព័ន្ធដែកថែប! នគរបាលកម្ពុជា-កូរ៉េ ពង្រីកសហប្រតិបត្តិការប្រយុទ្ធបទល្មើសបច្ចេកវិទ្យា និងគ្រឿងញៀន

ទីក្រុងសេអ៊ូល៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការដ្ឋាន ក្នុងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែមលើលទ្ធផលកិច្ចសហប្រតិបត្តិការដែលសម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់។…

ក្រុមហ៊ុនចិនដៃគូជាមួយក្រសួងទេសចរណ៍ ត្រៀមបាញ់បង្ហោះ Super App ទេសចរណ៍ឆ្លាតវៃនៅកម្ពុជា រួមបញ្ចូល AI និងប្រព័ន្ធសុវត្ថិភាពទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ចិន បានសម្តែងគោលបំណងច្បាស់លាស់ក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជា ទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ (Smart Tourism Destination) តាមរយៈការអភិវឌ្ឍកម្មវិធីប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ទំនើប។ គម្រោងដ៏មានសារៈសំខាន់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ហួត…

ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ចឯកអគ្គរដ្ឋទូតកូរ៉េ ពិភាក្សាពង្រឹងសន្តិសុខ និងប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយលោកស្នងការរងទទួលផែនការងារសន្តិសុខ ផែនការងារសេនាធិការ ផែនការងារនគរបាលព្រហ្មទណ្ឌ និងផែនការងារនគរបាលការពារព្រំដែនគោក បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម គីម…

អាថ៌កំបាំងនៅពីក្រោយឆាក! លោក វ៉ាត់ ចំរើន ប្រកាសថតរឿងខ្លីយុទ្ធគុនខ្មែរ-សៅលីង ផ្សព្វផ្សាយពិភពលោក

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឱ្យដឹងថា លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹងមានការត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នា សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ លោក វ៉ាត់…

លាក់ក្តីនឹករលឹក! មន្ត្រីជាន់ខ្ពស់ក្រសួងការងារអរគុណលេខាទូតជប៉ុន បញ្ចប់បេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា ក្នុងឱកាសចូលនិវត្តន៍ការទូត និងណែនាំអ្នកស្នងតំណែងថ្មី! ជំរុញកិច្ចសហប្រតិបត្តិការលើការបញ្ជូនកម្មសិក្សាការីខ្មែរទៅជប៉ុន និងប្រព័ន្ធបញ្ជូនថ្មី ព្រមទាំងគម្រោងគាំទ្រអតីតពលករពីថៃតាមរយៈ ILD

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដ៏ពិសេសមួយ…

សោកនាដកម្ម! អ្នកបើកត្រាក់ទ័រភ្ជួរដីកិនចំគ្រាប់មីនតោន ស្លាប់យ៉ាងអាណោចអធ័ម នៅស្រុករតនមណ្ឌល

ខេត្តបាត់ដំបង ៖ រឿងសោកសៅមួយបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ខណៈបុរសអ្នកបើកត្រាក់ទ័រម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចម្ការកិនចំគ្រាប់មីនតោនដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្បែរជើងភ្នំជីប៉ាង ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ហាន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។…

ស្វាយចន្ទីកំពង់ធំទទួលបាន GI ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ខេត្តកំពង់ធំ៖ ស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) សម្រាប់ស្វាយចន្ទីកំពង់ធំ នឹងបើកឱកាសថ្មីៗ សម្រាប់ការកសាងម៉ាកយីហោ និងកំណើននៃការនាំចេញ ជាពិសេសទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជា៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប…

រូបភាពជនសង្ស័យ២នាក់គាស់បន្ទប់លួចម៉ូតូ រត់គេចពីស្រុកស្វាយទាបទៅជាប់ខ្នោះនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់បានគាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរត់គេចខ្លួនមកកាន់ស្រុកចន្ទ្រា។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណីគាស់បន្ទប់លួចយកម៉ូតូ។ ក្រោយទទួលបានពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត…

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បើកប្រតិបត្តិការត្រួតពិនិត្យជនបរទេសខុសច្បាប់ ពង្រឹងសន្តិសុខតាមដងផ្លូវជាតិ

ខេត្តប៉ៃលិន៖ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបើកប្រតិបត្តិការត្រួតពិនិត្យជាបន្តបន្ទាប់ ដោយដាក់គោលដៅពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ ៥៩ ដោយគ្មានថ្ងៃកំណត់។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ គ្រប់គ្រង និងទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅដោយខុសច្បាប់ និងបង្កបទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ការចុះប្រតិបត្តិការនេះផ្តោតសំខាន់ទៅលើការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Online Scam)…

សោកនាដកម្មដ៏រន្ធត់៖ បុរសទៅឆក់ត្រីចិញ្ចឹមជីវិត តែត្រូវបានឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

**ខេត្តកណ្តាល៖** បុរសកសិករម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីបានទៅប្រើប្រាស់ម៉ូទ័រឆក់ត្រីដោយខុសច្បាប់ តែត្រូវបានឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ **ឆំ ឈាន** ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក២…