ព័ត៌មានជាតិ

លោក លី ធុជ ស្នើសុំអូស្រ្តាលីបន្តគាំទ្រការងារមីន ដើម្បីគោលដៅគ្មានជនរងគ្រោះថ្មីទៀត

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦…

អាកាសធាតុកម្ពុជាថ្ងៃទី២៤-២៦ មេសា៖ កម្ដៅឡើងដល់៣៧°C ខណៈតំបន់ខ្ពង់រាបមានភ្លៀងរាយបំប៉ន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ២ម/វិនាទី។ ខេត្តបន្ទាយមានជ័យ…

ភ្លើងប្រច័ណ្ឌឆាបឆេះ! យុវជនកាន់កាំបិតដេញកាប់សាច់ញាតិអតីតសង្សារ ត្រូវប៉ូលិសឃាត់ទាន់ពេលវេលា

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងថានឹងសម្លាប់ក្រុមគ្រួសារនារីរងគ្រោះ និងជនរងគ្រោះផ្សេងទៀតពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

លាតត្រដាងគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដល់កងអាវុធហត្ថទាំងអស់គ្នា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មី «៥មិន ៥ត្រូវ» សម្រាប់យោធិនកងអាវុធហត្ថគ្រប់រូបត្រូវយល់ដឹង។ គោលការណ៍ «៥មិន» ទី១៖ មិនមែនជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកបង្កស្លាប់ដោយផឹកស៊ីស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែកវាយដំគ្នានោះទេ។ទី២៖ មិនមែនជាវត្តអារាម។ទី៣៖ មិនមែនជាមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន។ទី៤៖ មិនមែនជាមន្ទីរពេទ្យព្យាបាលជំងឺរ៉ាំរ៉ៃ។ទី៥៖ មិនខ្ជះខ្ជាយ…

មន្ត្រីនគរបាលជាន់ខ្ពស់ ប្រើអំណាចគំរាមវាយខ្នោះបញ្ជូនភាគីទៅគុក ក្រោយកើតគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ

ភ្នំពេញ៖ មហាជនកំពុងរិះគន់យ៉ាងខ្លាំងលើទង្វើរបស់លោក ខៀវ សុខច័ន្ទសុធា អនុប្រធាននាយកដ្ឋាននគរបាលមួយរូប ដែលប្រើពាក្យសម្ដីគំរាមកំហែង និងស្រែកថានឹងវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខណៈការចរចាមិនទាន់ឈានដល់ការដោះស្រាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤៩យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រភពព័ត៌មានបានឱ្យដឹងថា…

អនុរដ្ឋលេខាធិការដឹកនាំលែងកន្ធាយក្បាលកង្កែបជិតផុតពូជ ១៥ក្បាល ចូលទន្លេមេគង្គក្រចេះ

ខេត្តក្រចេះ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញអភិរក្សជលផល លែងកន្ធាយក្បាលកង្កែប (Pelochelys cantorii) ចំនួន ១៥ក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២២ ខែមេសា…

ថ្នាក់ដឹកនាំផ្តល់កិត្តិយសដល់កម្មករអនាម័យ ៧០៦នាក់ ក្នុងពិធីនគរសង្ក្រាន្តភ្នំពេញ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជាបានផ្តល់កិត្តិយស និងអំណោយលើកទឹកចិត្តដល់បុគ្គលិកសម្អាតអនាម័យ និងកងកម្លាំងប្រជាការពារចំនួន ៧០៦នាក់ ដែលបានលះបង់កម្លាំងកាយចិត្តបំរើការងារក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង…

សោកសៅ! ជីតាអាយុ៨០ឆ្នាំជាអាចារ្យវត្ត ប្រទះឃើញស្បែកជើងចៅមាត់ស្រះ ចុះរាវរកឃើញចៅប្រុសលង់ទឹកស្លាប់ក្នុងវត្ត

ខេត្តកណ្តាល៖ ករណីសោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១២:៣០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសុវណ្ណសាគរ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្ទាប់ពីក្មេងប្រុសអាយុត្រឹមតែ ៥ឆ្នាំម្នាក់ ត្រូវបានរកឃើញសាកសពនៅក្នុងស្រះទឹកក្នុងវត្ត ដោយមូលហេតុលង់ទឹកស្លាប់។ លោកវរសេនីយ៍ត្រី អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ…

ឃាត់ខ្លួនជនសង្ស័យបាញ់កាំភ្លើងគំរាមកំហែងជាមួយបក្ខពួក៣នាក់ និងដកហូតអាវុធគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងនគរបាលស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ទោ ដូង វណ្ឌី អធិការនគរបាលស្រុក បានបង្ក្រាបបទល្មើសកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងករណីគ្រឿងញៀន ដកហូតកាំភ្លើងខ្លីម៉ាក CF98 មួយដើម គ្រាប់រំសេវចំនួន៩គ្រាប់ និងសារធាតុញៀនមួយចំនួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអាធ្រាត ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខភោជនីយដ្ឋានមួយកន្លែងក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា…

សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ជួបសន្ទនាគ្នាយ៉ាងស្និទ្ធស្នាល មុនបញ្ចប់ទស្សនកិច្ចចុងក្រោយនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ជាជំនួបចុងក្រោយមុនលោកបញ្ចប់ដំណើរទស្សនកិច្ច និងកិច្ចសន្ទនានៅកម្ពុជា។ តាមរយៈរូបភាព គេមានការចាប់អារម្មណ៍ពីកាយវិការប្រកបដោយភាពនឹករលឹក…