ព័ត៌មានជាតិ

ខេត្តព្រះសីហនុ៖ កម្លាំងអាវុធហត្ថប្រតិបត្តិការផ្ទុះមុខក្លឹបកម្សាន្ត ឃាត់ជនជាតិចិន ៤នាក់ ដកហូតកាំភ្លើង និងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ (PM) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវជាបន្តបន្ទាប់ ឈានដល់ការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ព្រមទាំងដកហូតបានកាំភ្លើងខ្លី ១ដើម គ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក…

ប្រវត្តិសាស្ត្រ! កម្ពុជា-ចិន បើកយន្តការ ២+២ ពង្រឹងចំណងមិត្តភាពដែកថែប

ភ្នំពេញ៖ កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន…

ប្រតិបត្តិការសមត្ថកិច្ចឆ្លងដែនដី ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតសារធាតុញៀន និងរថយន្តមួយគ្រឿង

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនដី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតសារធាតុសង្ស័យជាគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពីលោក សុិន វិរៈ ព្រះរាជអាជ្ញា…

ក្រសួងព័ត៌មាននិងដៃគូអភិវឌ្ឍន៍ពិភាក្សាសេចក្តីព្រាងគោលការណ៍ណែនាំការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនងាយរងគ្រោះ

ភ្នំពេញ៖ ក្រសួងព័ត៌មាន ស្ថាប័នអន្តរក្រសួង និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំនួន៥ បានបន្តកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន ក្នុងគោលបំណងធានា និងលើកកម្ពស់សិទ្ធិស្ត្រី កុមារ និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងបន្តរៀបចំលិខិតបទដ្ឋាន…

បក់បោករលក! ACU បញ្ជូនឧត្តមនាវីផ្កាយ៣-ផ្កាយ២ និងសមព័ន្ធ២នាក់ទៀតទៅតុលាការករណីស៊ីសំណូក Online Scams

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។…

សម្ពាធដែកថែប! កម្ពុជា-ចិនបើកយន្តការ «២+២» ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ

ភ្នំពេញ៖ ក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកនាយឧត្តមនាវី…

ថ្នាក់ដឹកនាំកម្ពុជា-ចិន ប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន កាលពីថ្ងៃទី២២ ខែមេសា នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” កម្ពុជា-ចិន ចាប់ពីថ្ងៃទី២២-២៣ ខែមេសា។ សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅថ្វាយព្រះមហាក្សត្រ…

ប្រជាពលរដ្ឋភ័យ! រដ្ឋបាលខេត្តកណ្តាលចេញបទបញ្ជាបន្ទាន់ដល់ម្ចាស់រណ្តៅដី ក្រោយកុមារ និងសត្វធ្លាក់ស្លាប់ជាបន្តបន្ទាប់

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយអំពាវនាវដល់ម្ចាស់រណ្តៅដីគ្រប់ប្រភេទនៅទូទាំងខេត្ត ត្រូវពង្រឹងវិធានការសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីមានករណីកុមារលង់ទឹក សត្វធ្លាក់ និងយានយន្តរមៀលចូលរណ្តៅដីជ្រៅៗកើតឡើងជាញឹកញាប់។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា មូលហេតុចម្បងនៃហានិភ័យទាំងនេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់រណ្តៅ ដោយមិនបានរៀបចំរបងព័ទ្ធ ឬដាក់ស្លាកសញ្ញាព្រមានឱ្យបានត្រឹមត្រូវ ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ រដ្ឋបាលខេត្តបានណែនាំវិធានការសំខាន់ៗដូចខាងក្រោម៖ ត្រូវរៀបចំធ្វើរបង ឬចងខ្សែហ៊ុមព័ទ្ធជុំវិញរណ្តៅដីឱ្យបានម៉ឺងម៉ាត់។ ត្រូវដាក់ស្លាកសញ្ញាព្រមាន បញ្ជាក់អំពីគ្រោះថ្នាក់…

CDC និងវិនិយោគិនវៀតណាម ពិភាក្សាពីឱកាសវិនិយោគលើកែច្នៃកសិផលនៅកម្ពុជា

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២២ ខែមេសា ដោយសហការរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម។ កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយមានការចូលរួមពីលោក Nguyen Minh Vu…

កម្ពុជា-ចិន ដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ ទៅ ៣+៣ ដើម្បីពង្រឹងសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយរវាងកម្ពុជា និងចិន បានប្រព្រឹត្តិទៅដោយជោគជ័យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ កិច្ចសន្ទនានេះត្រូវបានដឹកនាំដោយអ្នកដឹកនាំជាន់ខ្ពស់ពីក្រសួងការបរទេស និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ខាងកម្ពុជា មានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…