លាតត្រដាង! អ៊ីស្រាអែលសង់មូលដ្ឋានសម្ងាត់កណ្ដាលវាលខ្សាច់អ៊ីរ៉ាក់ ព្រមទាំងវាយប្រហារកងទ័ពអ៊ីរ៉ាក់ដើម្បីរក្សាការសម្ងាត់
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយរបាយការណ៍មួយបង្ហើបឱ្យដឹងថា អ៊ីស្រាអែលបានសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ដាច់ស្រយាលក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal (WSJ) ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីដែលបានដឹងពីមូលដ្ឋានទ័ពសម្ងាត់នេះ រួមទាំងមន្ត្រីអាមេរិកផងដែរ បានឱ្យដឹងថា អ៊ីស្រាអែលបានសង់មូលដ្ឋានទ័ពនេះសម្រាប់កងទ័ពពិសេស និងប្រើប្រាស់ជាមជ្ឈមណ្ឌលភស្តុភារ ដើម្បីសម្រួលដល់ការវាយប្រហារតាមផ្លូវអាកាស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។…
