លោកត្រាំពិចារណាផែនការ១៤ចំណុចរបស់អ៉ីរ៉ង់ តែរិះគន់ថា«មិនអាចទទួលយកបាន»
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី២ ឧសភា ថា លោកនឹងសិក្សាផែនការ១៤ចំណុចរបស់អ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីការបដិសេធសំណើមុនៗរបស់តេហេរ៉ង់។ តាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំសរសេរថា៖ «ខ្ញុំនឹងសិក្សាផែនការអ៉ីរ៉ង់នោះក្នុងពេលឆាប់ៗ តែខ្ញុំគិតថាផែនការនោះនឹងមិនអាចទទួលយកបានឡើយ ព្រោះអ៉ីរ៉ង់មិនបានបង់គ្រប់គ្រាន់ចំពោះអ្វីដែលត្រូវធ្វើសម្រាប់មនុស្សជាតិ និងពិភពលោកចាប់តាំងពី៤៧ឆ្នាំមក»។ តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់…
